សហគមន៍ជនជាតិ Hoa នៅទីក្រុងហូជីមិញប្រឆាំងជំទាស់ចិនដាក់ស្ថានីយ៍ខួងខុសច្បាប់
|
នាវាចិនរារាំងនាវាអនុវត្តច្បាប់របស់វៀតណាមនៅដំបន់សមុទ្ររបស់វៀតណាម (vietnamplus.vn) |
Vovworld-នាព្រឹកថ្ងៃទី៦មិថុនាសហគមន៍ជនជាតិ Hoa ដែលកំពុងរស់នៅ
ទីក្រុងហូជីមិញភាគខាងត្បូងវៀតណាមបានមានជំនួបមុខជាមួយថ្នាក់ដឹកនាំ
ទីក្រុង កម្មាភិបាលបដិវត្តន៍ជើងចាស់អាជីវករនិងសិល្បករសិល្បការិនី។
នៅជំនួបមុខ ដំណាងជនរួមជាតិជាជនជាតិ Hoa នៅទីក្រុងហូជីមិញបានប្រឆាំងជំតាស់យ៉ាងពេញទំហឹងចំពោះអំពើររបស់ចិនដែលដាក់ស្ថានីយ៍ខួង
Haiyang Shiyou ៩៨១ដោយខុសច្បាប់ក្នុងដំបន់សេដ្ឋកិច្ចផ្ដាច់មុខនិងដំបន់ខ្ពង់រាប
បាតសមុទ្ររបស់វៀតណាម។ លោក Du Duc Tai ជនជាតិ Hoa នៅខ័ណ្ឌទី៥
ទីក្រុងហូជីមិញបានសំណេះសំណាលថា៖
“យើងខ្ញុំខឹងសម្បារចំពោះអំពើរខុសឆ្គងដែលចិនបានដាក់ស្ថានីយ៍ខួង នាវាយោធាបុកទូករបស់វៀតណាមនៅដំបន់សេដ្ឋកិច្ចផ្ដាច់មុខនិងដំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម។ យើងខ្ញុំមានបំណងថាចិនត្រូវយល់ថា វៀតណាមជាប្រទេសមួយមានអធិបតេយ្យភាព៕”