សហគមន៍ជនវៀតណាមគឺជាផ្នែកមិនអាចកាត់ផ្តាច់បានរបស់សង្គមសាធារណៈរដ្ឋឆែក

សហគមន៍ជនវៀតណាមគឺជាផ្នែកមិនអាចកាត់ផ្តាច់បានរបស់សង្គមសាធារណៈរដ្ឋឆែក - ảnh 1
សហគមន៍ជនវៀតណាមគឺជាផ្នែកមិនអាចកាត់ផ្តាច់បានរបស់សង្គមសាធារណៈរដ្ឋឆែក (Image: VNA)


(VOVworld) – សហគមន៍ជនវៀតណាមនៅសាធារណៈរដ្ឋឆែកដែលធ្វើអាជីវកម្ម
តាមច្បាប់ របស់ប្រទេសសាមីហើយព័ត៌មានអំពីជនវៀតណាមរត់ពន្ធគឺមិនពិតទេ។
 នេះគឺជាការអះអាងរបស់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឆែក លោក Andrej Babis នៅ
សិក្ខាសាលាឧទ្ទេសនាមច្បាប់ស្ថិតិអាជីវកម្មអេឡិកត្រូនិក (EET) ក្នុងសហគមន៍
អាជីវករដែលបានប្រព្រឹត្តទៅនាថ្ងៃទី ១២ មិថុនា នៅរដ្ឋធានី Prague។ លោក
 Andrej Babis បានឲ្យដឹងថា៖ ប្រទេសឆែកជានិច្ចកាលចាត់ទុកសហគមន៍ជន
វៀតណាមដូចជាផ្នែកមួយមិនអាចកាត់ផ្តាច់បានរបស់សង្គមនៅទីនេះ។ នៅ
សិក្ខាសាលាបណ្ដាអ្នកជំនាញការរបស់ក្រសួងហិរញ្ញវត្ថុ ឆែកបានពន្យល់រូបសណ្ឋាន
ផ្សាភ្ជាប់អាជីវកម្មអេឡិចត្រូនិក (EET)។ នេះគឺជារូបសណ្ឋាន ដែលអនុញ្ញាត
អង្គភាពអាជីវកម្មតភ្ជាប់ម៉ាស៊ីនគិតលួយផ្ទាល់ជាមួយបណ្ដាសាខាពន្ធចំណុះ
ក្រសួងហិរញ្ញវត្ថុ។ មធ្យោបាយនេះនឹងជួយក្រសួងហិរញ្ញវត្ថុប្រឆាំងនឹងការរតពន្ធ។
 សហគ្រាសវៀតណាមនៅទីនេះកំពុងរៀបចំយ៉ាងសកម្មសំរាប់ការតភ្ជាប់ជាមួយ
ស្ថាប័នពន្ធ រដ្ឋការនៃប្រទេសឆែកផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ