សហគមន៍ជនវៀតណាមចូលរួមជាផ្លូវការពិធីបុណ្យ Carnaval នៅ Cyprus



សហគមន៍ជនវៀតណាមចូលរួមជាផ្លូវការពិធីបុណ្យ Carnaval នៅ Cyprus - ảnh 1
សហគមន៍ជនវៀតណាមចូលរួមជាផ្លូវការពិធីបុណ្យ Carnaval នៅ Cyprus (Image: VNA)

(VOVworld) – នាថ្ងៃទី ២២ កុម្ភៈ សហគមន៍ជនវៀតណាមនៅសាធារណៈរដ្ឋ Cyprus បានចូលរួមជាលើកដំបូងពិធីបុណ្យ Carnaval ឆ្នាំ ២០១៥ នៅទីក្រុង Limassol។
លោកស្រី Pham Thi Huong Giang អនុប្រធានសមាគមអាជីវករនិងមិត្តភាព វៀតណាម
-Cyprus និងជាប្រធានគណៈកម្មការពិគ្រោះយោបល់សមាគមន៍ជន វៀតណាមនៅ
Cyprus​ បានឲ្យដឹងថា៖ ព្រឹត្តិការណ៍នេះមានអត្ថន័យដ៏សែនសំខាន់ ចំពោះសហគមន៍
ជនវៀតណាមនៅ Cyprus ដោយសារនេះគឺជាលើកដំបូងហើយ ដែលតំណាងរបស់
វៀតណាមទទួលសេចក្តីអញ្ជើញចូលរួមពិធីបុណ្យនេះ។ ប្រការនេះបានសម្តែង
នូវការទទួលស្គាល់អត្តសញ្ញាណវប្បធម៌វៀតណាមក្នុងភាពសម្បូរបែបខាងវប្បធម៌
នៃបណ្ដាសហគមន៍ជនជាតិរស់នៅនៅ Cyprus ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ