សហគមន៍ជនវៀតណាមនៅកម្ពុជារៀបចំពិធីអបអរសាទរទិវាបុណ្យជាតិ

(VOVWORLD) - គណៈប្រតិភូបានអុជធូប ដើម្បីរំលឹកវិញ្ញាណក្ខន្ធកងទ័ពស្ម័គ្រចិត្តវៀតណាមរាប់ម៉ឺននាក់ ដែលបានពលីកម្មដើម្បីសន្តិភាពនិងវិបុលភាពសម្រាប់ប្រទេសកម្ពុជា។ 
សហគមន៍ជនវៀតណាមនៅកម្ពុជារៀបចំពិធីអបអរសាទរទិវាបុណ្យជាតិ - ảnh 1 គណៈប្រតិភូបានអញ្ជើញអុជធូបរំលឹកវិញ្ញាណក្ខ័ន្ធយុទ្ធជនពលីនៅវិមានមិត្តភាពវៀតណាម - កម្ពុជា 

នាថ្ងៃទី ៣១ ខែសីហា នៅរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា និងស្ថាប័នអមស្ថានទូត តំណាងសហគមន៍ជនវៀតណាមនិងអាជីវកម្មវៀតណាមដែលកំពុងធ្វើការនៅកម្ពុជា បានរៀបចំពិធីអុជធូបរំលឹកដល់វិញ្ញាណក្ខ័ន្ធយុទ្ធជនពលីនៅស្តូបមិត្តភាពវៀតណាម - កម្ពុជា ក្នុងឱកាសទិវាបុណ្យជាតិ ថ្ងៃទី ២ កញ្ញា។

គណៈប្រតិភូបានអុជធូប ដើម្បីរំលឹកវិញ្ញាណក្ខន្ធកងទ័ពស្ម័គ្រចិត្តវៀតណាមរាប់ម៉ឺននាក់ ដែលបានពលីកម្មដើម្បីជាថ្នូរនឹងសន្តិភាពនិងវិបុលភាពសម្រាប់ប្រទេសកម្ពុជា។ លោក Chau Van Chi ប្រធានសមាគមខ្មែរ - វៀតណាមបានបញ្ជាក់ថា៖ “ទិវាបុណ្យជាតិ ថ្ងៃទី ២ កញ្ញា គឺជាពិធីបុណ្យដ៏មានអត្ថន័យសម្រាប់ប្រជាជនដើមកំណើតវៀតណាម។ បងប្អូនដើមកំណើតវៀត ណាមនៅទីនេះ តែងតែឆ្ពោះទៅស្រុកកំណើតជានិច្ច។ យើងខ្ញុំមានសេចក្តីសោមនស្សរីករាយ ដែលកិត្យានុភាពរបស់វៀតណាមនៅលើឆាកអន្តរជាតិកាន់តែរឹងមាំនិងរីកចម្រើនដោយឥតឈប់ឈរ។ ហើយ នៅថ្ងៃទី ២ ខែកញ្ញា ជារៀងរាល់ឆ្នាំប្រជាជនដើមកំណើតវៀត ណាម យើងទាំងអស់ តែងតែប្រារព្ធពិធីរំលឹកបុណ្យជាតិ”

ក្នុងឱកាសនេះ សហគមន៍ជនវៀតណាមនៅកម្ពុជា បានរៀបចំការផ្តល់អំណោយជូនដល់គ្រួសារវៀតណាមដែលមានជីវភាពរស់នៅលំបាកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ