សហគមន៍ជនវៀតណាមនៅកម្ពុជារៀបចំមហោស្រព កីឡាអបអរសាទរខួបទិវាបុណ្យឯករាជជាតិ

(VOVWORLD) - មហោស្រពលើកនេះមានវិញ្ញាសារប្រកួតចំនួន៥នោះគឺ៖ វាយកូនគោល ប៉េងប៉ុង វាយសី វាយកូនបាល់និងបាល់ទាត់។
សហគមន៍ជនវៀតណាមនៅកម្ពុជារៀបចំមហោស្រព កីឡាអបអរសាទរខួបទិវាបុណ្យឯករាជជាតិ - ảnh 1 ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា លោក Vu Quang Minh ថ្លែងនៅពិធីបិទមហោស្រពកីឡា (រូបថត៖ VOV)

  នាថ្ងៃទី២៥ ខែសីហា នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ស្ថានទូត វៀតណាមបានសហការជាមួយក្លឹបសហគ្រាសវៀតណាមនៅកម្ពុជា រៀបចំពិធី បិទបញ្ចប់មហោស្រពកីឡា “VBCC Open Cup” ក្នុងឱកាសអបអរសាទរខួប លើកទី៧៤ទិវាបុណ្យឯករាជជាតិវៀតណាម (ថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥-ថ្ងៃ ទី២ ខែកញ្ញា ឆ្នាំ២០១៩)។ មហោស្រពលើកនេះមានវិញ្ញាសារប្រកួតចំនួន៥នោះគឺ៖ វាយកូនគោល ប៉េងប៉ុង វាយសី វាយកូនបាល់និងបាល់ទាត់។

        ថ្លែងនៅពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា លោក Vu Quang Minh បានសង្កត់ធ្ងន់ថា មហោស្រពកីឡាលើកនេះជាឱកាស ដើម្បីអោយសហគមន៍ជនវៀតណាមនៅកម្ពុជាជួបប្រាស្រ័យគ្នា ព្រមទាំងផ្សព្វ ផ្សាយអំពីរូបភាពទឹកដី មនុស្សវៀតណាមផងដែរ។

        “មហោស្រពកីឡាជាទីលានលេងមួយដើម្បីអោយសហគមន៍ជនវៀតណាម សហគ្រាសវៀតណាមនៅកម្ពុជា ជួបប្រាស្រ័យគ្នា តាមនោះបង្ហាញនូវស្មារតី សាមគ្គី ក៏ដូចជាស្មារតីកីឡាដ៏ថ្លៃថ្នូរផងដែរ។ តាម រយៈសកម្មភាពនេះ ក៏បានរួម ចំណែកពង្រីកចំណងសាមគ្គីភាពដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរវៀត ណាមនិង កម្ពុជាផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ