សហគមន៍ជនវៀតណាមនៅកូរ៉េខាងត្បូងត្រូវរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងវៀតណាម-កូរ៉េខាងត្បូង
(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋកូរ៉េខាងត្បូង នារសៀលថ្ងៃទី៤ ខែធ្នូ នៅទីក្រុងសេអ៊ូល ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានទទួលជួបជាមួយកម្មាភិបាល និងបុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំនៅកូរ៉េ ខាងត្បូងនិងសហគមន៍ជនវៀតណាមនៅកូរ៉េខាងត្បូង។
លោកប្រធានរដ្ឋមានបំណងចង់ឲ្យសហគមន៍វៀតណាមនៅកូរ៉េខាងត្បូង បន្តជំរុញសាមគ្គីភាព កសាងរូបភាពដ៏ស្រស់បំព្រងអំពីប្រជាជនវៀតណាមក្នុងក្រសែភ្នែកមិត្តភក្តិកូរ៉េខាងត្បូង។ (រូបថត៖ Vu Dung/VOV) |
អញ្ជើញថ្លែងមតិក្នុងជំនួបនេះ ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានវាយតម្លៃថា ទំនាក់ទំនងរវាងវៀតណាម - កូរ៉េខាងត្បូងមានការអភិវឌ្ឍយ៉ាងខ្លាំងក្លា និងស្ថិតក្នុងដំណាក់កាលល្អបំផុត។ លោកប្រធានរដ្ឋមានបំណងចង់ឲ្យសហគមន៍វៀតណាមនៅកូរ៉េខាងត្បូង បន្តជំរុញសាមគ្គីភាព កសាងរូបភាពដ៏ស្រស់បំព្រងអំពីប្រជាជនវៀតណាមក្នុងក្រសែភ្នែកមិត្តភក្តិកូរ៉េខាងត្បូង ព្រមទាំងរួមចំណែកជាវិជ្ជមានក្នុងការអភិវឌ្ឍលើគ្រប់វិស័យនៃប្រទេសទាំងពីរ។ “បញ្ហាធំបំផុតគឺការបង្កើនកម្រិតបញ្ញារបស់ប្រជាជនវៀតណាមនៅក្នុងប្រទេសអភិវឌ្ឍន៍ដូចជាប្រទេសកូរ៉េខាងត្បូង ដោយមិនត្រឹមតែកម្មករដែលគ្មានជំនាញនោះទេ បើទោះបីជាប្រការនេះក៏ចាំបាច់ខ្លាំងផងដែរ។ ដូច្នេះហើយ ក្នុងយុគសម័យឧស្សាហកម្ម ៤.០ ការច្នៃប្រឌិត ការរៀនសូត្រ និងកម្លាំងពលកម្មដែលមានគុណភាពខ្ពស់ គឺជាបញ្ហាដ៏ធំដែលត្រូវកិច្ចខិតខំប្រឹងប្រែង។ ចំនួនសិស្សត្រូវកើនឡើងថែមទៀត ហើយចំនួនអ្នកចាប់ផ្តើមអាជីវកម្មក៏ត្រូវតែកើនឡើងជាលំដាប់ផងដែរ”។
ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានទទួលជួបជាមួយកម្មាភិបាល និងបុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំនៅកូរ៉េ ខាងត្បូងនិងសហគមន៍ជនវៀតណាមនៅកូរ៉េខាងត្បូង។ (រូបថត៖ Vu Dung/VOV) |
ប្រធានរដ្ឋលោក Nguyen Xuan Phuc បានស្នើថា នាពេលខាងមុខ ស្ថានទូតវៀតណាមប្រចាំនៅកូរ៉េខាងត្បូង គប្បីបន្តលើកកំពស់តួនាទីជាស្ពានតភ្ជាប់រវាងប្រទេសទាំងពីរ ព្រមទាំងសម្របសម្រួលអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរលើគ្រប់វិស័យ៕