សហគមន៍ជនវៀតណាមនៅកូរ៉េខាងត្បូងទទួលនិទាឃៈរដូវ២០១៤

សហគមន៍ជនវៀតណាមនៅកូរ៉េខាងត្បូងទទួលនិទាឃៈរដូវ២០១៤ - ảnh 1
បងប្អូនជនរួមជាតិទទួលទានម្ហូបអាហារប្រពៃណីរបស់វៀតណាមក្នុងឱកាសបុណ្យ Tet សហគមន៍ (រូបថតៈ Phạm Duy-Việt Cường/Vietnam+) )


(VOVworld)-នាថ្ងៃទី១៩មករា ស្ថានទូតវៀតណាមប្រចាំនៅកូរ៉េខាងត្បូងបានរៀប
ចំពិធីបុណ្យTet សហគមន៍ជូនពរនិទាឃៈរដូវឆ្នាំមមីឯកស័ក២០១៤។​ឯកអគ្គរដ្ឋ​ទូត
វៀតណាមប្រចាំនៅកូរ៉េខាងត្បូង លោក  Pham Huu Chi បានអះអាងថា គោល
នយោបាយមុនក៏ដូចជាក្រោយរបស់បក្សនិងរដ្ឋវៀតណាមគឺជានិច្ចកាលចាត់​ទុក
បងប្អូនជាជនវៀតណាមរស់នៅបរទេសជាផ្នែក១មិនអាចផ្តាច់ចេញពីសហគមន៍
បណ្តាជនជាតិវៀតណាមឡើយ។

        ក្នុងឱកាសនេះដែរ ស្ថានទូតវៀតណាមប្រចាំនៅកូរ៉េខាងត្បូងបានជូន អំណោយចូលឆ្នាំថ្មីដល់សហគមន៍ជនវៀតណាមនៅកូរ៉េខាងត្បូង សមាគមន៍ និស្សិតវៀតណាមនៅកូរ៉េខាងត្បូង ព្រមទាំងតំណាងត្រកូល Ly ជាត្រកូល ជនវៀតណាមល្បីឈ្មោះនៅកូរ៉េខាងត្បូងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ