សហគមន៍ជនវៀតណាមនៅទីក្រុងញូវយ៉កជួបជុំគ្នាតាមប្រព័ន្ធវីដេអំណរសាទរបុណ្យតេតឆ្នាំ២០២១
(VOVWORLD) - ថ្លែងមតិតាមប្រព័ន្ធវីដេអូផ្សាយពីទីក្រុងហាណូយ បន្ទាប់ពីចូលរួមហាសន្និបាតលើក ទី១៣របស់បក្ស លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មអចិន្រ្តៃយ៍ វៀតណាមប្រចាំអ.ស.បបានជម្រាបជូនបងប្អូនអាណិកជនអំពីលទ្ធផលនៃមហាសន្និបាត។
កម្មវិធីបុណ្យតេតសហគមន៍ត្រូវបានរៀបចំឡើងតាមប្រព័ន្ធវីដេអូ។ (រូបថត៖ VOV) |
នាយប់ថ្ងៃទី៣កុម្ភៈ ស្ថានបេសកកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប)និងស្ថានកុងស៊ុលវៀតណាមប្រចាំនៅទីក្រុងញូវយ៉ក បានរៀបចំពិធីជួបជុំគ្នាតាម ប្រព័ន្ធវីដេអូ ដើម្បីអំណរសាទរបុណ្យតេតឆ្នាំឆ្លូវត្រីស័ក ដោយមានការចូលរួមរបស់មនុស្ស ជាង១០០នាក់ ដែលជាបងប្អូនអាណិកជន កម្មាភិបាល និស្សិត សិស្សានុសិស្ស និងមិត្តភក្តិ អន្តរជាតិផ្សេងៗដែលកំពុងរស់នៅ ធ្វើការនិងសិក្សានៅកន្លែងជាច្រើននៃសហរដ្ឋអាមេរិក។
ថ្លែងមតិតាមប្រព័ន្ធវីដេអូផ្សាយពីទីក្រុងហាណូយ បន្ទាប់ពីចូលរួមហាសន្និបាតលើក ទី១៣របស់បក្ស លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មអចិន្រ្តៃយ៍ វៀតណាមប្រចាំអ.ស.បបានជម្រាបជូនបងប្អូនអាណិកជនអំពីលទ្ធផលនៃមហាសន្និបាត។ លោកឯកអគ្គរដ្ឋទូតចាត់ទុកថា មហាសន្និបាតលើកទី១៣របស់បក្ស បានព្រាងយ៉ាងច្បាស់ លាស់ជាង នូវមាគ៌ានាំវៀតណាមក្លាយទៅជាប្រទេសដ៏ខ្លាំងមាំមួននៅពាក់កណ្ដាលសតវត្សរ៍ ទី២១ ព្រមទាំងដាក់ចេញគោលដៅថ្មីៗស្ដីពីការងារធ្វើ សមភាពសង្គម សមភាពប្រាក់ ចំណូល ក៏ដូចជាគុណភាពបរិស្ថានផងដែរ។
លោកឯកអគ្គរដ្ឋទូត Dang Dinh Quy។ |
លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ក៏បានជម្រាបជូនព័ត៌មានពាក់ព័ន្ធដល់ការបង្ការ ទប់ស្កាត់ជម្ងឺ Covid-19 នៅវៀតណាម ក៏ដូចជាការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការគ្រប់គ្រង ជម្ងឺរាតត្បាត ដើម្បីជួយប្រជាជនក្នុងស្រុកនឹងនរចិត្តទទួលអំណរបុណ្យតេតប្រពៃណីផងដែរ។
លោកឯកអគ្គរដ្ឋទូតជឿជាក់ថា ពិភពលោកនឹងជំនះពុះពារលើជម្ងឺ Covid-19 ជាក់ជា ពុំខាន ហើយវៀតណាមនឹងមានវ៉ាក់សាំងយ៉ាងឆាប់ៗ ដើម្បីអនុវត្តការចាក់វ៉ាក់សាំងយ៉ាង ទូលំទូលាយសម្រាប់ប្រជាជនក្នុងរដូវក្ដៅខាងមុខ៕