សហគមន៍ជនវៀតណាមនៅន័រវែសឆ្ពោះទៅកោះសមុទ្ររបស់ស្រុកកំណើត

សហគមន៍ជនវៀតណាមនៅន័រវែសឆ្ពោះទៅកោះសមុទ្ររបស់ស្រុកកំណើត - ảnh 1
សហគមន៍ជនវៀតណាមប្រចាំនៅន័រវែសដង្ហៃក្បួនប្រឆាំងជំទាស់អំពើរបស់ចិន
 (រូបថតៈ tintuc.vn)


(VOVworld)-សមាគមន៍ជនវៀតណាមនៅន័រវែស ទើបនឹងបានរៀបចំពិធីជួបមុខ
ជាមួយតំណាងសហគមន៍ជនវៀតណាមប្រចាំនៅទីនេះ សំដៅរៃអង្គាសប្រាក់
ដើម្បីរួមដៃ ការពារអធិបតេយ្យភាពអំពីប្រជុំកោះ Hoang Sa និង Truong Sa របស់
វៀតណាម។ នេះជាសកម្មភាពសហគមន៍ដ៏មានអត្ថន័យ ក្រោយពីការ ដង្ហែ
ក្បួនរបស់បងប្អូនជនវៀតណាមនៅទីនេះនាថ្ងៃទី១មិថុនា សំដៅប្រឆាំងជំទាស់ ចំពោះអំពើរបស់ចិនដែលដាក់ស្ថានីយ៍ Haiyang Shiyou -៩៨១ក្នុងតំបន់សេដ្ឋកិច្ច
ផ្តាច់ មុខនិងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាមនៅសមុទ្រខាងកើត។

        ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅន័រវែស លោកស្រី Le Thi Tuyet Mai បាន
អបអរសាទររាល់សកម្មភាពនេះ និងសម្តែងក្តីជឿជាក់ថា សហគមន៍ជនវៀត
ណាមនៅន័រវែស នឹងបន្តពង្រីក សាមគ្គីភាព និងជានិច្ចកាលឆ្ពោះទៅមាតុ
ប្រទេស។ដោយស្មារតី “រួមដៃដើម្បី Hoang Sa និងTruong Sa ការពារកោះសមុទ្រ
វៀតណាម” បងប្អូនជនវៀតណាមនៅ ន័រវែសរៃអង្គាសប្រាក់បានចំនួន៦ពាន់
ដុល្លារ ដើម្បីផ្ញើរមករួមចំណែកការពារអធិ បតេយ្យភាពកោះសមុទ្រវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ