សហគមន៍ជនវៀតណាមនៅបារាំងទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណីប្រកបដោយសប្បាយរីករាយ

សហគមន៍ជនវៀតណាមនៅបារាំងទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណីប្រកបដោយសប្បាយរីករាយ - ảnh 1
សហគមន៍ជនវៀតណាមនៅបារាំងទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណីប្រកបដោយសប្បាយរីករាយ

          (VOV)_​​កម្មវិធីអបអរសាទរនិទាឃរដូវ ឆ្នាំរកានព្វស័ក នៅបារាំង បាន​ប្រព្រឹត្ត
​ទៅដោយមានសកម្មភាពយ៉ាងផុលផុសជាច្រើន។ នាថ្ងៃទី៤កុម្ភះ នៅ​វិមាន Baltard
ជាយទីក្រុងបារីស បានប្រព្រឹត្តទៅកម្មវិធីបុណ្យចូលឆ្នាំថ្មី ដោយ​សហគមន៍ជនវៀត
ណាម នៅបារាំង​រួមសហការជាមួយមជ្ឈមណ្ឌលវប្បធម៌​វៀតណាមរៀបចំឡើង។ នេះ
ជាទិវាបុណ្យ មានសកម្មភាពសម្ដែងសិល្បះនិង​ពិធីបុណ្យជាច្រើន នាំមកនូវបរិយា
កាសសប្បាយរីករាយ​របស់បុណ្យចូល​ឆ្នាំថ្មី​ប្រពៃណី។ ថ្លែងមតិនៅទីនេះ លោក Ngo
Kim Hung ប្រធានសកមាគម​ជនវៀតណាមនៅបារាំង ( UGVF) បានសង្ខេបសកម្ម
ភាពឆ្ពោះទៅស្រុក​កំណើត​របស់សហគមន៍ជនវៀតណាមនៅបារាំង។ ក៏ក្នុងឱកាស
នេះ បណ្ដាសម្ព័ន្ធ​សមាគមរបស់វៀតណាមនិងបារាំង ក៏មានបណ្ដាជំនួបពិភាក្សាជំ
រុញទំនាក់ទំនង​រវាងប្រទេសទាំងពីរ វៀតណាមនិងបារាំងទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ