សហគមន៍ជនវៀតណាមនៅរុស្ស៊ីរៀបចំពិធីសែនខួបស្ដេច Hung ជាសកលឆ្នាំ២០២១
(VOVWORLD) - កម្មវិធីនេះ ក៏ត្រូវបានតភ្ជាប់តាមប្រព័ន្ធវីដេអូជាមួយទីកន្លែងផ្សេងៗគ្នាជាច្រើន ទៀត តាមរយៈប្រព័ន្ធទូរគមនាគមន៍នៃទិវាសែនខួបដូនតាជាតិវៀតណាមលើទូទាំងពិភព លោក។
សហគមន៍ជនវៀតណាមនៅទីក្រុង Saint Petersburg មានកិត្តិយសដោយបានជ្រើសរើសជាកន្លែងរៀបចំពិធីសែនខួបស្ដេច Hung ជាសកលឆ្នាំ២០២១ នៅអឺរ៉ុប។ (រូបថត៖ VOV Moscow) |
នាថ្ងៃទី២១ ខែមេសា (ត្រូវនឹងថ្ងៃទី១០ ខែទី៣ តាមច័ន្ទគតិ) ពិធីសែនខួបស្ដេច Hung ជាសកលឆ្នាំ២០២១ បានប្រារព្ធធ្វើឡើងនៅទីក្រុង Saint Petersburg សហព័ន្ធ រុស្ស៊ី។ កម្មវិធីនេះ ក៏ត្រូវបានតភ្ជាប់តាមប្រព័ន្ធវីដេអូជាមួយទីកន្លែងផ្សេងៗគ្នាជាច្រើន ទៀត តាមរយៈប្រព័ន្ធទូរគមនាគមន៍នៃទិវាសែនខួបដូនតាជាតិវៀតណាមលើទូទាំងពិភពលោក។
ថ្លែងបន្ទាប់ពីពិធីថ្វាយគ្រឿនសំណែនឡើងអាសនៈស្ដេច Hung អនុប្រធាន អចិន្រ្តៃយ៍នៃសមាគមន៍ ជនវៀតណាមនៅសហព័ន្ធរុស្ស៊ី លោក Tran Phu Thuan បាន សង្កត់ធ្ងន់លើស្មារតីឆ្ពោះទៅប្រភពដើមជានិច្ចរបស់ជនវៀតណាមនៅឯបរទេស ហើយ បញ្ជាក់ថា ព្រឹត្តិការណ៍វប្បធម៌នេះមានអត្ថន័យដ៏ធំធេងដោយពង្រឹងផែនមហាសាមគ្គី ភាពជាតិទាំងមូល ក៏ដូចជាលើកតម្កើងតម្លៃវៀតណាមផងដែរ៕