សហគមន៍ជនវៀតណាមនៅសាធារណរដ្ឋឆែកផ្តល់ជំនួយដល់អ្នកដែលជួបការលំបាកដោយសារជំងឺរាតត្បាត COVID-19

(VOVWORLD) -  នាថ្ងៃទី ៣០ ខែមេសា នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម SaPa នៃក្រុងប្រាក “មូលនិធិ សប្បុរសធម៌អាវផាយលោកជំទាវអឺរ៉ុប” បានប្រគល់អំណោយជាសំភារៈឧបករណ៍ ចាំបាច់សម្រាប់ប្រជាជនវៀតណាមនៅសាធារណរដ្ឋឆែក ដែលកំពុងស្ថិតក្នុងស្ថានភាពលំបាក ដោយសារជំងឺរាតត្បាត COVID-19។

ចែករំលែកអំពីសកម្មភាពនេះ លោកស្រី Nguyen Tuyet Hanh ឯកអគ្គរដ្ឋទូតសប្បុរសធម៌ និងជាសមាជិកនៃគណៈរៀបចំ បានឲ្យដឹងថា “មូលនិធិសប្បុរសធម៌អាវផាយលោកជំទាវអឺរ៉ុប” បានសហការជាមួយធុរកិច្ចនិងសប្បុរសជននៅសាធារណរដ្ឋឆែក ដោយបរិច្ចាគរបស់របរចាំបាច់ ដូចជាអង្ករ មី គុយទាវ ទឹកត្រី និងម្សៅស៊ុបដើម្បីផ្តល់ជូនដល់អ្នកដែលស្ថិតក្នុងស្ថានភាពលំបាកបំផុត។

មូលនិធិនឹងបន្តទទួលអំណោយជាសម្ភារៈនិងជាសាច់ប្រាក់ដើម្បីផ្តល់ជូនដល់ប្រជាជនដែលជួបការលំបាកនៅក្នុងសហគមន៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ