សហគមន៍ជនវៀតណាមនៅហុងកុងនិងម៉ាកាវ(ចិន)៖ទទួលបុណ្យចូលឆ្នាំថ្មី
|
សហគមន៍ជនវៀតណាមនៅហុងកុងនិងម៉ាកាវ(ចិន)៖ទទួលបុណ្យចូលឆ្នាំថ្មីក្នុងក្តីសប្បាយរីករាយដោយការអភិវឌ្ឍន៍របស់ប្រទេសជាតិ |
(VOV)_នាយប់ថ្ងៃទី៣១មករា នៅហុងកុង(ចិន) អគ្គស្ថានកុងស៊ុលវៀតណាម
ប្រចាំនៅហុងកុងនិងម៉ាកាវ (ចិន) បានរៀបចំកម្មវិធីបុណ្យចូលឆ្នាំថ្មីសហគមន៍
២០១៦។ ថ្លែងមតីនៅទីនេះ អគ្គកុងស៊ុលវៀតណាមប្រចាំនៅហុងកុងនិងម៉ាកាវ
លោក Hoang Chi Trung បានវាយតំលៃខ្ពស់ចំពោះការអភិវឌ្ឍន៍របស់ប្រទេសវៀត
ណាម ក្នុងឆ្នាំ ២០១៥ ដោយបង្ហាញតាមរយៈការអភិវឌ្ឍន៍សេដ្ឋកិច្ចបន្តកើនឡើង
សន្តិសុខ ការពារជាតិត្រូវបានរក្សារឹងមាំ និងទំនាក់ទំនងការទូត មានជំហានអភិ
វឌ្ឍន៍ខ្លាំងក្លា។ លោក Hoang Chi Trung បានសង្កត់ធ្ងន់ថា៖
“និទាឃរដូវបានមកដល់ក្នុងបរិយាកាសមហាសន្និបាតបក្ស នីតិកាលទី១២ ប្រកប
ដោយជោគជ័យ បក្សកម្មុយនីស្តវៀតណាមបានមានគោលមាគា៏ថ្មី ជាពិសេសគឺផែនការ៥ឆ្នាំ អភិវឌ្ឍន៍ប្រទេសជាតិ នាំប្រទេសវៀតណាមក្លាយទៅជាប្រទេស
ឧស្សាហកម្ម នាឆ្នាំ ២០២០ នាំវៀតណាមក្លាយទៅជាប្រទេសសម្បូរធូធារ និងរឹង
មាំ បូរណភាពដែនដី និងបន្តមានជំហានអភិវឌ្ឍន៍ខ្លាំងក្លា។ ដោយសមិទ្ធិ្ផលដែល
ទទួលបានក្នុងឆ្នាំ ២០១៥នេះ យើងសង្ឃឹមថា៖ ឆ្នាំ ២០១៦ មានឱកាសថ្មីច្រើនជាង
ខិតជិតមកដល់គោលដៅកសាងសង្គមនិយម យុត្តិធម៌ ប្រជាធិបតេយ្យ និងអរិយធម៌៕”