សហគមន៍ជនវៀតណាមនៅអង់ហ្គោឡាអំណរឆ្នាំថ្មី
|
សហគមន៍ជនវៀតណាមនៅអង់ហ្គោឡាអំណរឆ្នាំថ្មី (yome.vn) |
Vovworld-នៅរដ្ឋធានី Luanda គណៈប្រតិបត្តិនៃសមាគមជនវៀតណាមនៅ
អង់ហ្គោឡាទើបនឹងបានសហការជាមួយស្ថានទូតវៀតណាមប្រចាំនៅអង់ហ្គោឡា
រៀបចំពិធីអំណរឆ្នាំថ្មី២០១៥។ នៅពិធីនេះ លោក Pham Van Duc អនុប្រធាន
អចិន្ត្រៃយ៍សមាគមបានវាយតំលៃខ្ពស់រាល់សកម្មភាពលេចធ្លោរបស់សមាគមក្នុង
ឆ្នាំ២០១៤ដែលគំរូគឺការរៀបចំមីទ្ទីងជួយជ្រោមជ្រែងសកម្មភាពការពារអធិបតេយ្យ
ភាពនៅសមុទ្រខាងកើត រៃងង្គាសប្រាក់ជិត១ពាន់៣រយលានដុងដើម្បីជួយឧបត្ថម្ភ
ប៉ូលីសសមុទ្រកំលាំងត្រួតពិនិត្យនេសាទនិងអ្នកនេសាទវៀតណាមជាដើម។ ថ្លែង
មតិនៅពិធីនេះឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអង់ហ្គោឡាលោក Do Ba Khoa
បានអំពាវនាវសហគមន៍ជនវៀតណាម អង្គភាពអាជីវកម្មវៀតណាមនៅអង់ហ្គោឡា
បន្តរួមចំណែកសំរាប់កសាងប្រទេសជាតិ៕