សហគមន៍ជនវៀតណាមនៅអ៊ូទ្រីសបានជួយជ្រោមជ្រែង កសាងសាលារៀននៅលើកោះ Sinh Ton

សហគមន៍ជនវៀតណាមនៅអ៊ូទ្រីសបានជួយជ្រោមជ្រែង កសាងសាលារៀននៅលើកោះ  Sinh Ton - ảnh 1
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ​អ៊ូទ្រីស លោក Nguyen Thiep និងលោកស្រី Truong My Hoa (http://news.lhu.edu.vn/)

(VOV)_នាថ្ងៃទី ២ មករា នៅទីក្រុងហូជីមិញ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ​អ៊ូទ្រីស លោក Nguyen Thiep បានប្រគល់ជូនទឹកប្រាក់ចំនួន១ពាន់ Euro របស់​សហគមន៍ជនវៀតណាមនៅអ៊ូទ្រីស ចំពោះមូលនិធិដើម្បីកូន​សិស្ស Truong Sa ជាទីស្រឡាញ់ ដើម្បីកសាងសាលារៀននៅលើកោះ Sinh Ton ​​ឃុំ Sinh Ton ស្រុកកោះ 
Truong Sa ។ លោកស្រី Truong My Hoa អតីតអនុប្រធានរដ្ឋ និងជាប្រធានមូលនិធិ
អាហាររូបករណ៍  Vu A Dinh បាន អោយដឹងថា៖ ក្រោយរយះពេលជាង៣ខែ​បានបំ
ផុស​ការរៃអង្កាសកសាងសាលាបថមសិក្សារនៅកោះ Sinh Ton ដោយមានទឹកប្រាក់
ចំនួនជាង៨​ពាន់លានដុង  ដែលក្នុងនោះមានសមូលហភាពនិងបុគ្គលចំនួន២១​នៅ
ឯបរទេស​ រួមវិភាគទានជាទឹកប្រាក់ចំនួន១,៩ពាន់លានដុង។ លោកស្រី  Truong My
 Hoa បានវាយតំលៃថា៖

          “ ការជួយជ្រោមជ្រែងរបស់សហគមន៍ជនវៀតណាមនៅឯបរទេសមាន​អត្ថន័យ​ដ៍សែនសំខាន់។ ទោះបីជារស់នៅឆ្ងាយពីមាតុប្រទេសក្តី ប៉ុន្តែ ជានិច្ច​កាលឆ្ពោះទៅ​ស្រុកកំណើត ត្រៀមខ្លួនជាស្រេចចែលរំលែកការលំបាកជា​មួយប្រទេសជាតិ។ ខ្ញុំវាយ​តំលៃខ្ពស់និងគោរពទឹកចិត្តរបស់បង ប្អូនដែល​បានយកចិត្តទុកដាក់ ជួយឧបត្ថម្ភកសាង​សាលារៀនអោយក្មួយៗនៅ ​Truong Sa នោះក៏គឺជាសកម្មភាពស្នេហារជាតិមួយដែរ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ