សហគមន៍ជនវៀតណាមនៅអាល្លឺម៉ង់រំលឹកខួបលើកទី៤១ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ
|
សហគមន៍ជនវៀតណាមនៅអាល្លឺម៉ង់រំលឹកខួបលើកទី៤១
ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ
(រូបថតៈ Mạnh Hùng/Vietnam+) |
(VOVworld)- រំលឹកខួបលើកទី៤១ទិវារំដោះភាគខាងត្បូង ឯកភាពប្រទេសជាតិថ្ងៃ
ទី៣០មេសានោះ សហគមន៍ជនវៀតណាមនៅតំបន់ជាច្រើនរបស់អាល្លឺម៉ង់ បាន
រៀប ចំកម្មភាពពោរពេញទៅដោយអត្ថន័យនៅក្នុងឱកាសនេះ។ នាថ្ងៃទី៣០មេសា អតីតយុទ្ធជនវៀតណាមនៅរដ្ឋ Sachsen –Anhalt បានរៀបចំ ការជួបជុំសមមិត្ត
ពិធីមិទ្ទីង និងមហាសន្និបាតអាណត្តិទី៤។ នៅក្នុងពិធីនេះ តាងនាមស្ថានទូតវៀត
ណាមប្រចាំនៅអាល្លឺម៉ង់ វរសេនីយ៍ត្រី Trinh Quoc Viet អនុព័ន្ធយោធាបានវាយ
តម្លៃខ្ពស់ចំពោះសកម្មភាពរបស់អតីតយុទ្ធជនវៀតណាម នៅអាល្លឺម៉ង់និយាយរួម
និងរដ្ឋ Sachen – Anhalt និយាយដោយឡែក។ លោក មានបំណងថា នាពេលខាង
មុខ សមាគមនឹងបន្តការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា ឆ្លើយ តបទៅនឹងបំណងប្រាថ្នារបស់
សមាជិកនានា និងបន្តជាគ្រឹះស្ថានដ៏រឹងមាំក្នុងការ កសាងសហគមន៍ជនវៀតណាម
នៅអាល្លឺម៉ង់ឲ្យកាន់តែសាមគ្គី ឆ្ពោះទៅការធ្វើ សមាហរណកម្មអន្តជាតិនិងកាន់
តែរីកចំរើនពីមួយថ្ងៃទៅមួយថ្ងៃ៕