|
ឈុតសំដែងច្រៀង quan ho នៅក្នុងកម្មវិធីនេះ (រូបថត៖VOV) |
(VOVworld) - ស្ថានទូតវៀតណាមប្រចាំនៅអាល្លឺម៉ង់បានសហការជាមួយសហ គមន៍ជនវៀតណាមនៅទីនេះ រៀបចំកម្មវិធីទទួលស្វាគមន៍បុណ្យចូលឆ្នាំថ្មីប្រពៃណី
នៅរដ្ឋធានីប៊ែកឡាំងដោយមានការចូលរួមរបស់ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ
អាល្លឺម៉ង់ ប្រធានសមាគមន៍មិត្តភាពអាល្លឺម៉ង់-វៀតណាមនិង ប្រជាជនវៀតណាម
ជាច្រើនកុះករដែលកំពុងរស់នៅ រៀនសូត្រនិងធ្វើការនៅអាល្លឺម៉ង់។អញ្ជើញថ្លែង
មតិនៅទីនេះ ឯកអគ្គរដ្ឋទូត Doan Xuan Hung បានសង្កត់ធ្ងន់ទៅលើការរួមវិភាគ
ទានរបស់សហគមន៍ជនវៀតណាមនៅអាល្លឺម៉ង់ ដោយរួមចំណែកក្នុងសមិទ្ធិរួមនៃ
ប្រជាជាតិទាំងមូល ក៏ដូចជារួមចំណែកអភិវឌ្ឍន៍ ទំនាក់ទំនងសហប្រតិបតិ្តការលើ
ច្រើនជ្រុងជ្រោយរវាងវៀតណាមនិងអាល្លឺម៉ង់ ផងដែរ៕