សហគមន៍ជនវៀតណាមនៅឯបរទេសជាផ្នែកមួយមិនអាចផ្ដាចចេញនៃប្រជាជាតិ
|
សហគមន៍ជនវៀតណាមនៅឯបរទេសជាផ្នែកមួយមិនអាចផ្ដាចចេញនៃប្រជាជាតិ (VNP) |
Vovworld-ចាប់ពីថ្ងៃទី១៦ដល់២៤តុលា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ
អាមេរិកលោក Pham Quang Vinh បានទៅបំពេញទស្សនកិច្ចនៅរដ្ឋ California។
ឯកអគ្គរដ្ឋទូត Pham Quang Vinh បានជួបសន្ទនាជាមួយសហគមន៍ជនវៀតណាម
ដែលកំពុងរស់នៅរៀនសូត្រធ្វើការនៅភាគខាងជើងនិងភាគខាងត្បូងរដ្ឋ California។
ឯកអគ្គរដ្ឋទូត Pham Quang Vinh បានអះអាងថា រដ្ឋចាត់ទុកសហគមន៍ជនវៀតណាម
នៅអាមេរិកនិយាយដោយឡែកនិងសហគមន៍ជនវៀតណាមលើទូទាំងប្រទេស
និយាយរួមជាផ្នែកមួយមិនអាចកាត់ផ្ដាច់ចេញនៃប្រជាជាតិ។ តាមរយៈបណ្ដាជំនួប
សន្ទនាដំណាងក្រុមសហគមន៍មានបំណងមានឱកាសរួមចំណែកសំរាប់ការអភិវឌ្ឍន៍
នៃប្រទេសជាតិ។ ឯកអគ្គរដ្ឋទូត Pham Quang Vinh និងអាណិកជនបានផ្លាស់ប្តូរអំពី
ប្រធានបទជាច្រើនដែលយកចិត្តទុកដាក់ដូចជាគោលនយោបាយរបស់រដ្ឋវៀតណាម
ទំនាក់ទំនងវៀតណាម-អាមេរិក បញ្ហាសមុទ្រខាងកើត ឱកាសនិងការសាកល្បងនៃ
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP)៕