សហគមន៍ជនវៀតណាមនៅឯបរទេសជួយឧបត្ថម្ភយ៉ាងសកម្មការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត COVID – 19 នៅក្នុងប្រទេស
(VOVWORLD) - គិតត្រឹមថ្ងៃទី ១៩ ខែឧសភា សមូហភាព និងបុគ្គលវៀតណាមនៅឯបរទេសបានរៃអង្គាសថវិកាចំនួន ៣៤ ពាន់លានដុង រួមទាំង ឧបករណ៍ សំភារៈសុខាភិបាលជាច្រើន ជូនគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម។
ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមទទួលជំនួយឧបត្ថម្ភពីសហគមន៍ជនវៀតណាមនៅឯបរទេស (រូបថត៖ VNA) |
នារសៀលថ្ងៃទី ១៩ ខែឧសភា នៅទីក្រុងហាណូយ អនុរដ្ឋមន្ត្រីការបរទេស និងជាប្រធានគណកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯបរទេស លោក Dang Minh Khoi បានជំនួសមុខបុគ្គល សមូហភាពអាណិកជនវៀតណាមនៅសហរដ្ឋអាមេរិក ហូឡង់ ស្វីស បារាំង ឡាវ ម៉ាកាវ (ចិន) ហុងកុង (ចិន) Guangdong (ចិន) បានប្រគល់ថវិការៃអង្គាសចំនួន ៤,៦ ពាន់លានដុងជូនគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម ដើម្បីជួយឧបត្ថម្ភដល់ការបង្ការ និងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត COVID – 19។
សូមបញ្ជាក់ដែរថាយោងតាមស្ថិតិជាបឋមរបស់គណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯបរទេសថា គិតត្រឹមថ្ងៃទី ១៩ ខែឧសភា សមូហភាព និងបុគ្គលវៀតណាមនៅឯបរទេសបានរៃអង្គាសថវិកាចំនួន ៣៤ ពាន់លានដុង រួមទាំង ឧបករណ៍ សំភារៈសុខាភិបាលជាច្រើន ជូនគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម កាកបាទក្រហមវៀតណាម និងមន្ទីរពេទ្យមួយចំនួនដែលកំពុងព្យាបាលអ្នកជម្ងឺ COVID – 19 ៕