សហគមន៍ជនវៀតណាមនៅឯបរទេសទទួលបុណ្យតេតប្រពៃណី២០១៧
(VOVworld)-នាថ្ងៃទី១៥ខែមករា ក្រុមបេសកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំ
អង្គការសហប្រជាជាតិបានរៀបចំបុណ្យតេតសហគមន៍និទាឃៈរដូវឆ្នាំរកានព្វ
ស័ក ២០១៧។ នេះជាឱកាសសម្រាប់ជនវៀតណាមទាំងអស់ដែលកំពុងរស់នៅ
សិក្សា រៀនសូត្រនិងបំពេញការងារនៅរដ្ឋញូវយ៉កនិងរដ្ឋមួយចំនួន ជួបជុំគ្នា
ដើម្បីរៀបចំ ផែនការសម្រាប់ឆ្នាំថ្មីរកានព្វស័ក។ ចូលរួមក្នុងពិធីនេះមានវត្តមាន
មន្ត្រីជាន់ខ្ពស់ មួយចំនួនរបស់អង្គការសហប្រជាជាតិ ឯកអគ្គរដ្ឋទូតអង្គទូតអា
ស៊ាននានា ក៏ដូចជា ស្ថាប័នដំណាងដទៃទៀតរបស់វៀតណាមនៅក្រុងញូវយ៉ក
អាមេរិកផងដែរ។
នាយប់ថ្ងៃដដែលនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា សហគមន៍ជនវៀត
ណាម ក៏បានរៀបចំពិធីសំណេះសំណាលនិងជប់លៀងអំណរឆ្នាំរកានព្វស័ក
២០១៧។ ថ្លែង មតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា Thach
Du បានស្នើឲ្យបងប្អូន អាណិកជនវៀតណាមនៅកម្ពុជា បន្តជួយគ្នាទៅវិញទៅ
មកនិងកសាងទំនាក់ទំនង ល្អប្រសើជាមួយស្ថាប័នគ្រប់ជាន់ថ្នាក់របស់កម្ពុជា។
រីឯនៅទីក្រុងតូក្យូប្រទេសជប៉ុន សមាគមយុវជននិស្សិតវៀតណាម ប្រចាំ
នៅជប៉ុនក៏បានរៀបចំមហាសន្និបាតនិងបុណ្យតេតសម្រប់សហគមន៍ជនវៀត
ណាមដែលកំពុងរស់នៅ សិក្សារៀនសូត្រនិងធ្វើការនៅជបុន។ ក្នុងពេលជាមួយ
គ្នា នោះ ឧបសក ឧបសិការជាច្រើនរូបមានវត្តមាននៅវត្តមួយក្នុងទីក្រុងវៀងច័ន្ទ
ប្រទេសឡាវដើម្បីចូលរួមពិធីទទួលឆ្នាំថ្មីផងដែរ៕