សហគមន៍ជនវៀតណាមនៅឯបរទេសទទួលអំណរឆ្នាំថ្មី

(VOVWORLD) - ជនជាតិវៀតណាមយ៉ាងច្រើនកុះករដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសឡាវ បានទៅកាន់វត្តវៀតណាមនៅរដ្ឋធានីវៀងច័ន្ទ ដើម្បីទទួលស្វាគមន៍វេលាឆ្លងឆ្នាំចាស់ចូលឆ្នាំថ្មី បួងសួងសុំឲ្យប្រទេសជាតិមានការរីកចម្រើន ជីវភាពសុខសាន្ត និងសុភមង្គលដល់គ្រប់គ្រួសារទាំងអស់។
សហគមន៍ជនវៀតណាមនៅឯបរទេសទទួលអំណរឆ្នាំថ្មី - ảnh 1អាណិកជនវៀតណាមនិងភ្ញៀវអន្តរជាតិថតរូបទុកអនុស្សាវរីយ៍។ (រូបថត៖ VNA)

នាយប់ថ្ងៃទី ៣១ មករា ស្ថានទូតវៀតណាមប្រចាំអេហ្ស៊ីបបានរៀបចំកម្មវិធីជួបជុំអំណរសាទរនិទាឃរដូវឆ្នាំខាល ចត្វាស័ក ២០២២។ ជនរួមជាតិវៀតណាមយ៉ាងច្រើនកុះករដែលកំពុងរស់នៅ សិក្សារៀនសូត្រ និងធ្វើការនៅប្រទេសអេហ្ស៊ីបរួមជាមួយមិត្តភក្តិបរទេសដ៏ជិតស្និទ្ធមួយចំនួន បានអញ្ជើញចូលរួមកម្មវិធី។ ឯកអគ្គរដ្ឋទូតវៀតណាម លោក Tran Thanh Cong បានសង្ខេបឡើងវិញនូវសមិទ្ធផលសេដ្ឋកិច្ច វប្បធម៌ សង្គម កិច្ចការបរទេសដ៏លេចធ្លោរបស់វៀតណាមក្នុងឆ្នាំ ២០២១ ក៏ដូចជាទំនាក់ទំនងវៀតណាម-អេហ្ស៊ីប។ លោកឯកអគ្គរដ្ឋទូត Tran Thanh Cong បានផ្ញើសារជូនពរឆ្នាំថ្មីដល់សហគមន៍ជនវៀតណាមនៅអេហ្ស៊ីបប្រកបដោយសុខភាព ក្ដីសុខសាន្ត ហើយមានគោល បំណងថា អាណិកជនវៀតណាមនឹងពង្រីកស្មារតីឧស្សាហ៍ព្យាយាម ការស្រឡាញ់ និងជួយទំនុកបម្រុងគ្នាទៅវិញទៅមកក្នុងជីវភាព ហើយដើរតួនាទីជាស្ពានតភ្ជាប់ដើម្បី ជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរផងដែរ។

សហគមន៍ជនវៀតណាមនៅឯបរទេសទទួលអំណរឆ្នាំថ្មី - ảnh 2ជនរួមជាតិវៀតណាមយ៉ាងច្រើនកុះករបានទៅកាន់វត្ត Phat Tich ទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ដើម្បីទទួលវេលាឆ្លងចូលឆ្នាំថ្មី។ (រូបថត៖ VOV)

សម្របខ្លួនចូលក្នុងបរិយាកាសទទួលស្វាគមន៍វេលាឆ្លងឆ្នាំចាស់ ចូលឆ្នាំថ្មីជាមួយជនរួមជាតិទូទាំងប្រទេស នាយប់ថ្ងៃទី ៣១ ខែមករា (ពោលគឺថ្ងៃទី២៩ បុណ្យតេត) ជនជាតិវៀតណាមយ៉ាងច្រើនកុះករដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសឡាវ បានទៅកាន់វត្តវៀតណាមនៅរដ្ឋធានីវៀងច័ន្ទ ដើម្បីទទួលស្វាគមន៍វេលាឆ្លងឆ្នាំចាស់ចូលឆ្នាំថ្មី បួងសួងសុំឲ្យប្រទេសជាតិមានការរីកចម្រើន ជីវភាពសុខសាន្ត និងសុភមង្គលដល់គ្រប់គ្រួសារទាំងអស់; សុំឲ្យប្រទេសវៀតណាម ក្រោមការដឹកនាំរបស់បក្ស បន្តទទួលបានជ័យជំនៈ ច្រើនសន្ធឹកសន្ធាប់លើគ្រប់វិស័យសេដ្ឋកិច្ច-សង្គម សន្តិសុខ-ការពារជាតិ លើកកំពស់ឋានៈរបស់ប្រទេសជាតិលើឆាកអន្តរជាតិ។ ព្រះតេជគុណ Thich Minh Quang ព្រះចៅអធិការវត្ត Phat Tich ទីក្រុងវៀងច័ន្ទ មានពុទ្ធដីកាថា សហគមន៍ជនជាតិវៀតណាមនៅឯបរទេសនិយាយរួម និងជនជាតិវៀតណាមក្នុងប្រទេសឡាវនិយាយដោយឡែក បានទទួលវេលាឆ្លងឆ្នាំចាស់ចូលឆ្នាំថ្មីនៅវត្តវៀតណាមមួយ ដែលហាក់ដូចជាបានវិលត្រឡប់មកស្រុកកំណើតវិញដែរ។ មនុស្សគ្រប់គ្នាបួងសួងសុំឲ្យប្រទេសជាតិមានសុខសន្តិភាព សុំឲ្យប្រជាជន ខ្លួនឯង និងក្រុមគ្រួសារជួបតែក្ដីសុខសាន្ត ហើយនោះគឺជាលក្ខណៈវប្បធម៌មនុស្សសាស្ត្ររបស់ប្រជាជាតិវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ