សហគមន៍ជនវៀតណាមនៅឯបរទេសរួមដៃគាំទ្រអ្នកនេសាទត្រី
(VOVworld) - ស្ថានទូតវៀតណាមប្រចាំនៅអ៊ុយក្រែនទើបនឹងបានរៀបចំពិធីទទួល
ទឹកប្រាក់ចំនួន៣៧០លានដុងដែលបានរៃអង្គាសជួយជ្រោមជ្រែងមូលនិធិរួមដៃការពារ
អធិបតេយ្យភាពអំពីកោះសមុទ្ររបស់សហគមន៍ជនវៀតណាមនៅអ៊ុយក្រែន។ចំនួន
ទឹកប្រាក់នេះ នឹងត្រូវបានស្ថានទូតផ្ញើរមកក្នុងប្រទេស រួមចំណែកចែករំលែកការលំបាក
និងជាក់ស្ដែងជួយជ្រោមជ្រែងកម្លាំងអនុវត្តច្បាប់របស់វៀតណាម ក្នុងការបំពេញភារកិច្ច ព្រមទាំងជួយជ្រោមជ្រែងអ្នកនេសាទត្រី មានលក្ខណៈគ្រប់គ្រាន់ដើម្បីច្បាមជាប់សមុទ្រ ការពារអធិបតេយ្យភាពអំពីកោះសមុទ្ររបស់មាតុប្រទេស។
|
សហគមន៍ជនវៀតណាមនៅឡាវរ៉ៃអង្គសទឹកប្រាក់គាំទ្រកោះសមុទ្រមាតុ ប្រទេស |
នាថ្ងៃទី១៥ កក្កដា នៅទីស្ដីការសហគមន៍ជនវៀតណាមនៅរដ្ឋធានីវៀងច័ន្ទ ប្រទេស
ឡាវ បណ្ដាអង្គការ បុគ្គលសហគមន៍ជនវៀតណាមនៅឡាវក៏បានរ៉ៃអង្គសទឹកប្រាក់
ចំនួន១៥០លានដុងដើម្បីគាំទ្រកោះសមុទ្រមាតុ ប្រទេសផងដែរ៕