សហគមន៍ជនវៀតណាមនៅឯបរទេសសប្បាយរីករាយទទួលបុណ្យតេតឆ្នាំវកអដ្ឋស័ក
(VOVworld)-ស្ថានទូតវៀតណាមប្រចាំទីក្រុងឡាអេប្រទេសហូឡង់ទើបនឹងរៀប ចំពិធីទទួលបុណ្យតេតប្រពៃណីឆ្នាំវកអដ្ឋស័កដោយមានមនុស្ស ជាង៦០០នាក់ ដែលជាអាណិកជន សិក្សានុស្សិតវៀតណាមដែលកំពុងសិក្សានិងធ្វើការនៅហូ
ឡង់ រួមទាំងមិត្តភក្តិហូឡង់ដែលស្និទ្ធស្នាលជាមួយវៀតណាម។ ថ្លែង មតិក្នុងពិធី ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅហូឡង់លោក Nguyen Van Doan បានវាយតម្លៃ
ខ្ពស់ចំពោះរាល់ការរួមចំណែកយ៉ាងសកម្មរបស់ជនវៀតណាមនៅ ហូឡង់សម្រាប់
ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃប្រទេសសាមីក៏ដូចជាបុព្វហេតុ កសាងនិងអភិវឌ្ឍ
មាតុប្រទេស រួមចំណែកបង្កើនទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាង
ប្រទេសទាំងពីរវៀតណាមនិងហូឡង់។
|
ស្ថានទូតវៀតណាមប្រចាំនៅម៉ិកស៊ិកទទួលបុណ្យតេត
ឆ្នាំវកអដ្ឋស័ក (រូបថតៈក្រសួងការបរទេសវៀតណាម) |
ស្ថានទូតវៀតណាមប្រចាំនៅម៉ិកស៊ិកក៏បានរៀបចំទទួលបុណ្យតេតនិទាឃៈ
រដូវ២០១៦ឆ្នាំវក អដ្ឋស័កនិងអំណរសាទរមហាសន្និបាតបក្សទូទាំងប្រទេសលើក
ទី១២ រួមទាំងផ្សព្វផ្សាយម្ហូបអាហារ និងទឹកដីមនុស្សវៀតណាមទៅកាន់ មិត្តភក្តិ
ម៉ិកស៊ិកទៀតផង។
នាថ្ងៃទី២៦មករាស្ថានទូតវៀតណាមប្រចាំនៅអាល្លឺម៉ង់រួមសហការជាមួយ នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនៃក្រសួងវប្បធម៌កីឡាវនិងទេសចរណ៍ និងរោងមហោស្រពយុវជនវៀតណាមរៀបចំកម្មវិធីសម្តែងសិល្បៈស្តីពីនិទាឃៈ រដូវកក់ក្តៅសំដៅទទួលបុណ្យតេតប្រពៃណីនិងបំរើអណិកជនវៀតណាមនៅ
អាល្លឺម៉ង់ផងដែរ៕