សហគមន៍ជនវៀតណាមនៅឯបរទេសអំណរសាទរពិធីបុណ្យវិសាខបូជា
(VOVWORLD) -នាថ្ងៃទី២៩ឧសភា ពុទ្ធសាសនិកជាច្រើននៅរដ្ឋធានីវៀងច័ន្ទប្រទេសឡាវ បានទៅវត្ត Phat Tich ចូលរួមពិធីបុណ្យវិសាខបូជាព.ស២៥៦២សំដៅបួងសួងសូមឲ្យប្រទេសជាតិសុខសាន្តត្រាននិងសន្តិភាពជូនមនុស្សគ្រប់រូបលើទូទាំងពិភពលោក។
ទិដ្ឋភាពប្រារព្ធពិធីបុណ្យវិសាខបូជានៅឡាវ (រូបថតៈ TTXVN) |
នៅក្នុងពិធី ព្រះតេជគុណ Thich Minh Quang ព្រះចៅអធិរាជវត្ត Phat Tich បានអំពាវនាវឲ្យពុទ្ធសាសនិកនិងសហគមន៍ជនវៀតណាមនៅរដ្ឋធានីវៀងច័ន្ទ សាមគ្គីជួយគ្នាទៅវិញទៅមក គោរពច្បាប់របស់ប្រទេសសាមី និងចាត់ទុកវត្តជាទីកន្លែងសម្រាប់ធ្វើសកម្មភាពជីវភាពជំនឿសាសនា រក្សាទំនៀមទម្លាប់ប្រពៃណីនិងឆ្ពោះទៅមាតុប្រទេស។
នៅទីក្រុង New Delhi ប្រទេសឥណ្ឌា នាថ្ងៃទី២៩ឧសភា ពុទ្ធសាសនិកនៅឥណ្ឌាបានរួមសហ ការជាមួយក្រុមការងារសហគមន៍ស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌា រៀបចំពិធីបុណ្យវិសាខបូ ជាយ៉ាងមហោឡារិក។ មុននោះ នាយប់ថ្ងៃទី២៧ឧសភា នៅទីក្រុង Praha សមាគមពុទ្ធសាស និកវៀតណាមក៏បានរៀបចំមហាពិធីអំណរសាទរពិធីបុណ្យវិសាខបូជាឆ្នាំ២០១៨ផងដែរ៕