សហគមន៍ជនវៀតណាមលើពិភពលោកទទួលបុណ្យ Tet

(VOVWORLD) - នៅសហព័ន្ធរុស្ស៊ី នាយប់ថ្ងៃទី១១ កុម្ភៈ អគ្គស្ថានកុងស៊ុលវៀតណាមបាន សហការជាមួយសមាគមន៍ជនវៀតណាមនៅទីក្រុង Ekaterinburg រៀបចំពិធីជប់ លៀងលាដាច់ឆ្នាំនិងស្វាគមន៍ឆ្នាំថ្មីប្រពៃណីប្រកបដោយភាពកក់ក្ដៅ។
សហគមន៍ជនវៀតណាមលើពិភពលោកទទួលបុណ្យ Tet  - ảnh 1មុខទំនិញប្រពៃណីដើម្បីបម្រើអាណិកជនវៀតណាមនៅឆែកក្នុងបុណ្យ Tet (រូបថត៖ VOV)


 
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី២០១៨ បណ្ឌិត Nguyen Duy Nhien ប្រធានមជ្ឈឹមសមាគមន៍ ជនវៀតណាមនៅសាធារណៈរដ្ឋឆែក ឲ្យដឹងថាសមាគមន៍បានត្រៀមរៀបចំយ៉ាងសកម្មដើម្បីរួមជាមួយសហគមន៍អាណិកជន វៀតណាមនៅឆែកទទួលបុណ្យ Tet ២០១៨ ប្រកបដោយភាពកក់ក្ដៅ មាន លក្ខណៈសមាហរណកម្មខ្ពស់ ព្រមទាំងឧទ្ទេសនាមវប្បធម៌ប្រពៃណីជាមួយ ប្រជាជននៃប្រទេសសាម៉ី។ បណ្ឌិតNguyen Duy Nhien ឲ្យដឹងថា៖

        “ដើម្បីមានបុណ្យចូលឆ្នាំថ្មីប្រពៃណីជាពិតប្រាកដ គឺយើងខ្ញុំបានត្រៀម រៀបចំយ៉ាងហ្មត់ចត់ទាំងខាងម្ហូបអាហារផងនិងខាងវប្បធម៌វៀតណាមផង។ មាន ម្ហូបអាហារប្រពៃណីក្នុងបុណ្យ Tet ដូចជា នំអន្សម សាច់និងស្ករគ្រាប់ ផ្លែ ឈើគ្រប់ប្រភេទដូចនៅវៀតណាមដែរ។ រូបភាពជានិមិត្តរូបរបស់វៀតណាមដូច ជាបឹង Hoan Kiem ផ្សារ Ben Thanh សុទ្ធតែត្រូវបានបង្កបង្កើតឡើងវិញនៅទីនេះ។ យើងខ្ញុំក៏យកចិត្តទុកដាក់ដល់ទំនៀមទំលាប់ដ៏ល្អប្រសើររបស់ជនវៀតណាមផងដែរ ដូចជាជូនអាំងប៉ោវចំពោះកុមារ ជនចាស់ជរា និងការជូនពរបុណ្យ Tet ប្រកប ដោយភាពល្អប្រសើរចំពោះមនុស្សគ្រប់រូប”។

        នៅសហព័ន្ធរុស្ស៊ី នាយប់ថ្ងៃទី១១ កុម្ភៈ អគ្គស្ថានកុងស៊ុលវៀតណាមបាន សហការជាមួយសមាគមន៍ជនវៀតណាមនៅទីក្រុង Ekaterinburg រៀបចំពិធីជប់ លៀងលាដាច់ឆ្នាំនិងស្វាគមន៍ឆ្នាំថ្មីប្រពៃណីប្រកបដោយភាពកក់ក្ដៅ។

        នាយប់ថ្ងៃដដែល ស្ថានទូតវៀតណាមប្រចាំឥណ្ឌាក៏បានរៀបចំពិធីទទួល បុណ្យចូលឆ្នាំថ្មីប្រពៃណីចំពោះសហគមន៍ជនវៀតណាមដែលកំពុងរស់នៅ ធ្វើ ការនិងសិក្សារៀនសូត្រនៅទីនេះ។

នាយប់ថ្ងៃទី១១ កុម្ភៈ សហគមន៍អាណិកជនវៀតណាមនៅទីក្រុងបាំងកកបានសហការជាមួយស្ថានទូតវៀតណាមរៀបចំជំនួបប្រាស្រ័យទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណី។ ចូលរួមជំនួបនេះមានអាណិកជនវៀតណាមជាង៦០០រូប។ ថ្លែងមតិនៅទីនេះ ជំនួសមុខឲ្យស្ថានទូតវៀតណាមប្រចាំថៃ ឯកអគ្គរដ្ឋទូត Nguyen Hai Bang បានថ្លែងសេចក្ដីជូនពរឆ្នាំថ្មីប្រកបដោយភាពល្អប្រសើរបំផុតចំពោះអាណិកជនវៀតណាមទាំងមូលនៅថៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ