សហគមន៍ជនវៀតណាមលើពិភពលោកបន្តបង្ហាញអរិចិត្តចំពោះអំពើររំលោភលើអធិបតេយ្យភាពសមុទ្រវៀតណាម
(VOVWORLD) /  
|
នាវាសើបការណ៍តាមសមុទ្រវៀតណាមត្រូវខូចខាតដោយនាវាចិនបុក (VOV) |
Vovworld-សមាគមអង្គការវៀតណាមចំនួន១០នៅបារាំងទើបនឹងចេញសេចក្តីថ្លែងការណ៍ដោយប្រឆាំងជំទាស់សកម្មភាពរបស់ចិនដែលដាក់ស្ថានីយ៍
ខួងមិនស្របច្បាប់ក្នុងដំបន់សមុទ្ររបស់វៀតណាម។ សេចក្តីថ្លែងការណ៍បាន
លើកច្បាស់ថា សកម្មភាពឯកតោភាគីនេះរបស់ចិនរំលោភយ៉ាងធ្ងន់ធ្ងរលើ
អធិបតេយ្យភាពរបស់វៀតណាម គំរាមកំហែងដល់សន្តិសុខដំបន់ រំលោភលើគោលការណ៍ដោះស្រាយជំលោះនៅសមុទ្រខាងកើតដោយសន្តិវិធី។ បណ្ដាអង្គការសមាគមវៀតណាមនៅបារាំងក៏អំពាវនាវសហគមន៍អន្តរជាតិ ពិសេសគឺប្រទេសកំពុងមានការប្រកាសអធិបតេយ្យភាពនៅសមុទ្រខាងកើតឡើងសម្លេង
ប្រឆាំងជំទាស់អំពើរបង្ករឿងហេតុនិងឈ្លានពាននេះរបស់រដ្ឋអំណាចចិន ដើម្បីពិភពលោកមួយសន្តិភាពនិងអភិវឌ្ឍន៍ចីរភាព។ សាស្ត្រាចារ្សរង-បណ្ឌិត Nguyen
Duc Khuong ប្រធានសមាគមអ្នកជំនាញការវៀតណាមនៅបារាំងបានឲ្យដឹងថា៖
“ក្នុងប៉ុន្មានថ្ងៃកន្លងមក សមាជិកទាំងអស់សុទ្ធតែឆ្ពោះមកវៀតណាម តាមដានព័ត៌មានក៏ដូចជាសេចក្តីប្រកាសជាផ្លូវការរបស់រដ្ឋវៀតណាមចំពោះអំពើរឈ្លាន
ពានរបស់ចិន។ យើងខ្ញុំបានអនុវត្តសកម្មភាពជាច្រើន ពិសេសគឺចុះហត្ថលេខាលើ
សេចក្តីថ្លែងការណ៍របស់អង្គការសមាគមវៀតណាមនានានៅបារាំងប្រឆាំងនឹង
អំពើរនានាដែលដើរបញ្ជ្រាស់នឹងគោលការណ៍មិត្តភាពការប្រព្រឹត្តសារវន្ត រំលោភ
លើច្បាប់អន្តរជាតិ។ យើងខ្ញុំបានចូលរួមសកម្មចលនាបណ្ដាដៃគូររបស់សមាគម
នៅបារាំងនិងលើពិភពលោកនាំសម្លេងរបស់ជនវៀតណាមនៅបរទេសទៅកាន់
មជ្ឈដ្ឋានអ្នកសារព័ត៌មាន ហើយតាមរយៈនោះចលនាមិត្តភក្តិអន្តរជាតិគាំទ្រក៏ដូច
ជាជួយឧបត្ថម្ភវៀតណាមតស៊ូខាងកត្តិយុតដើម្បីចិនបញ្ឈប់អំពើរបង្ករឿងហេតុនៅសមុទ្រខាងកើត។”
គណៈកម្មការទាក់ទងសហគមន៍ជនវៀតណាមនៅសឹង្ហបុរីនាថ្ងៃទី១២ឧសភា
បានផ្ញើរលិខិតជូនថ្នាក់ដឹកនាំវៀតណាមដោយសម្ដែងការខឹងសម្បារចំពោះអំពើរ
របស់ចិនដែលបានដាក់ស្ថានីយ៍ខួង Haiyangshiyou 981ក្នុងដំបន់សេដ្ឋកិច្ចផ្ដាច់មុខ
និងដំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម ទន្ទឹមនឹងនោះអះអាងថាសហគមន៍
ជនវៀតណាមនៅសឹង្ហបុរីត្រៀមខ្លួនជាស្រេចត្រឡប់មកប្រទេសវិញរួមជាមួយជន
រួមជាតិរួមកំលាំងកសាងនិងការពារប្រទេសជាតិ។
នាថ្ងៃទី១២ ឧសភា នៅខាងមុខស្ថានទូតចិនប្រចាំនៅទីក្រុង Kiev អ៊ុយក្រែន បានប្រព្រឹត្តទៅពិធីមិទ្ទិញរបស់ជនវៀតណាម និងបណ្ដាមិត្តភក្តអន្តរជាតិរាប់ពាន់ នាក់ដើម្បីប្រឆាំងជំទាស់ការដែលចិនបានដាក់ស្ថានីយHaiyang Shiyou-981 នៅក្នុងតំបន់ដែនសមុទ្ររបស់វៀតណាម។ ក្រុមមនុស្សនេះបានលើក កំពស់បដាជាភាសាវៀតណាម ភាសាអង់គ្លេស ភាសាអ៊ុយក្រែននិងភាសា ចិន និងរួមគ្នាស្រែកពាក្យស្លោក ស្នើចិនត្រូវបញ្ឈប់រាល់សកម្មភាពរំលោភច្បាប់ អន្តរជាតិ បណ្ដាកិច្ចព្រមព្រៀង ដែលបានប្រទេសទាំងពីរចុះហត្ថលេខា។ សហគមន៍ជនវៀតណាមនៅអ៊ុយក្រែនបានប្រឆាំងជំទាស់រាល់សកម្មភាព រំលោភរបស់ចិន និងប្តេជ្ញារួមជាមួយប្រជាជនក្នុងប្រទេសការពារអធិបតេយ្យ
ភាពជាតិ ត្រៀមខ្លួនជាស្រេចដើម្បីការពារមាតុប្រទេស។
សមាគមយុវជន-និស្សិតវៀតណាមនៅអាមេរិកបានប្រឆាំងជំទាស់យ៉ាងពេញ
ទម្ហឹងចិនរំលោភលើអធិបតេយ្យភាបដែនសមុទ្ររបស់វៀតណាម។ សេចក្តីប្រកាស
សារព័ត៌មានលើទំព័រ www.sinhvienusa.org របស់សមាគមបានសង្កត់ធ្ងន់ថា យើងខ្ញុំ
ជាមនុស្សវៀតណាមស្នេហាសន្តិភាពគោរពទម្លាប់អន្តរជាតិនិងជានិច្ចកាលមាន
បំណងរក្សាទំនាក់ទំនងមិត្តភាពជាមួយចិន។ យើងខ្ញុំប្រឆាំងជំទាស់សកម្មភាព
រំលោភឈ្លានពាននិងសំណូមពរបេកាំងបញ្ឈប់ឡើងជណ្ដើរភាពតានតឹង បញ្ឈប់
សំណើរដែនសមុទ្រខុសឆ្គងដើម្បីស្ថិរភាពស្ថានភាពដំបន់។ សំណើរខ្សែ៩កំណាត់
របស់ចិនគឺមិនផ្អែកទៅលើមូលដ្ឋានកត្តិយុតរឺប្រវត្តិសាស្ត្រទេ៕
-VOVWORLD