|
រដ្ឋមន្ត្រីការបរទេស Ecuado Ricardo Patino (internet) |
សហគមន៍បណ្ដាប្រទេសនៅអាមេរិកឡាទិន និងការីបេ (Caribe) នឹងរៀបចំ កិច្ចប្រជុំ វិសាមញ្ញ នាថ្ងៃទី ៥ កក្កដា នៅទីក្រុង Santiago ប្រទេសស៊ីលីដើម្បីពិភាក្សាអំពីសភាព
ការណ៏នៅ Paraguay លោក Fernado Lugo ទម្លាក់ចេញពីប្រធានាធិបតី ។ រដ្ឋមន្ត្រីការ
បរទេស Ecuado Ricardo Patino បានអោយដឹងថា៖ រដ្ឋាភិបាល Ecuado នឹងពិគ្រោះ
យោបល់ ជាមួយបណ្ដាប្រទេសជាសមាជិកផ្សេងៗទៀត របស់សម្ព័ន្ធបណ្ដាប្រទេស អាមេរិកខាងត្បូង (UNASUR)អំពីលទ្ធភាព ប្រកាសប្រធានាធិតីជាបណ្តោះអាសន្ន
របស់ Paraguay Federico Franco ក៏ដូចជាបណ្ដាព្រឹទ្ធសមាជិក ដែលបោះឆ្នោត ទម្លាក់ ប្រធានាធិបតី Fernando Lugo ពីអំណាច ជាបណ្ដាមនុស្ស “មិនបានស្វាគម”។ថ្លែង
មតិជាមួយមជ្ឈដ្ឋានអ្នកសារព័ត៍មាន លោក Ricardo Patino អះអាងថាគោលដៅរបស់វិធានការពោលខាងលើនេះ គឺផ្ញើសារមួយដ៏សែនសំខាន់ថានៅ អាមេរិកឡាទិន ការបំបែកសណ្ដាប់ធ្នាប់រដ្ឋធម្មនុញ្ញ គឺជាប្រការដែលមិនអាចទទួលយកបាន៕