សហគមន៍ពិភពលោក៖ វៀតណាមគឺជាប្រទេសប្រយុទ្ធប្រឆាំងនឹង COVID-19 ប្រកបដោយប្រសិទ្ធភាពបំផុត

(VOVWORLD) - ទស្សនាវដ្តី The Nation ដែលជាទស្សនាវដ្តីឈានមុខគេរបស់សហរដ្ឋអាមេរិកទើបបានចុះផ្សាយអត្ថបទដោយវាយតម្លៃថា “វៀតណាមប្រហែលជាប្រទេសដែលបានប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19 ដ៏មានប្រសិទ្ធិ ភាពបំផុតនៅលើពិភពលោក” ហើយជោគជ័យរបស់វៀតណាមនាំយកមេរៀនសម្រាប់ប្រទេសផ្សេងទៀត។ 
សហគមន៍ពិភពលោក៖ វៀតណាមគឺជាប្រទេសប្រយុទ្ធប្រឆាំងនឹង COVID-19 ប្រកបដោយប្រសិទ្ធភាពបំផុត - ảnh 1 រូបថតៈ The Nation 

អត្ថបទបានលើកច្បាស់ថា លទ្ធផលនេះរបស់វៀតណាម គឺដោយសារសមត្ថភាពប្រមូលផ្តុំប្រព័ន្ធសុខាភិ បាល កម្មាភិបាល ក៏ដូចជាកងកំលាំងសន្តិសុខរួមជាមួយយុទ្ធនាការប្រកបដោយប្រសិទ្ធភាពដើម្បីអប់រំប្រជាជននិងមានគំនិតច្នៃប្រឌិតទៀតផង។ យោងតាម The Nation ដោយមានការត្រៀមល្អអំពីមូលដ្ឋានសំភារៈ ប្រសិនបើមានការផ្ទុះឡើងជំងឺជាលើកទី ២ នោះ វៀតណាមនៅតែមានសមត្ថភាពបន្តប្រយុទ្ធប្រឆាំងនឹងជំងឺនេះដូចជាលើកដំបូងដែរ។

ក្នុងពេលជាមួយគ្នានេះ ទីភ្នាក់ងារសារព័ត៌មានអាមេរិក Bloomberg News បានចុះអត្ថបទដោយខ្លឹមសារថា ជំងឺរាតត្បាត COVID-19 ត្រូវបានវៀតណាមរាំងស្កាត់ ហើយបន្ទាប់ពីទទួលបានជោគជ័យ វៀតណាមកំពុងបន្ធូរបន្ថយការរឹតត្បិតលើ តំបន់នានាទូទាំងប្រទេស ដោយអនុញ្ញាតឱ្យបើកអាជីវកម្មមួយចំនួនឡើងវិញ។

ចំណែកឯកាសែត Wall Street Journal នៅថ្ងៃទី ២៧ ខែមេសា មានអត្ថបទមួយ អះអាងថា វិធានការណ៍ដ៏រឹងមាំក្នុងដាក់ឲ្យនៅដាច់ដោយឡែករាប់ពាន់នាក់គឺជាកត្តាសំខាន់ក្នុងការជួយវៀតណាមឲ្យចៀសផុតពីការឆ្លងរាលដាលជំងឺរាតត្បាត COVID-19 ក្នុងសហគមន៍។ ប្រព័ន្ធប្រឆាំងនឹង COVID-19 របស់វៀតណាមគឺផ្អែកលើការតាមដានទំនាក់ទំនងដើម្បីកំណត់អត្តសញ្ញាណមនុស្សដែលបានប៉ះពាល់ជាមួយអ្នកដែលមានផ្ទុកមេរោគក្នុងលក្ខណៈទាន់ពេលវេលា និងដើម្បីចៀសវាងការរីករាលដាលមេរោគដល់សហគមន៍។

អ្នកជំនាញអន្តរជាតិក៏បានវាយតម្លៃខ្ពស់ចំពោះវិធានការរបស់វៀតណាមដើម្បីទប់ស្កាត់ការរីករាលដាលជំងឺ COVID-19។ សាស្រ្តាចារ្យ Vladimir Kolotov ប្រធានដេប៉ាដឺម៉ង់ប្រវត្តិសាស្រ្តចុងបូព៌ា ប្រធានវិទ្យាស្ថានហូជីមីញនៃសាកលវិទ្យាល័យជាតិ St. Petersburg (រុស្ស៊ី) បានវាយតម្លៃថា៖ ជាមួយនឹងជោគជ័យក្នុងការរាំងស្កាត់វីរុស SARS-CoV-2 កុំឲ្យឆ្លងរាលដាល វៀតណាមបានបញ្ជាក់ឲ្យឃើញថា ប្រព័ន្ធគ្រប់គ្រងគឺដំណើរការយ៉ាងល្អណាស់។ លក្ខណៈសំខាន់នៅក្នុងប្រព័ន្ធនេះ គឺសាមគ្គីភាពដ៏ធំធេងរបស់ប្រជាជន លក្ខណៈវិន័យខ្ពស់និងការយល់ដឹងអំពីកម្រិតធ្ងន់ធ្ងរនៃស្ថានភាពបច្ចុប្បន្ន។ ជាពិសេស វៀតណាមបានផ្តោតការខិតខំប្រឹងប្រែងទាំងអស់ដើម្បីបង្កើតប្រព័ន្ធច្បាស់លាស់ និងតម្លាភាពដើម្បីរាំងស្កាត់ការឆ្លងរាលដាលនៃជំងឺនិងបានរកឃើញករណីឆ្លងជំងឺយ៉ាងឆាប់ៗ។

អ្នកនិពន្ធនិងជាអ្នកកាសែតឥណ្ឌូនេស៊ីដ៏ល្បីល្បាញឈ្មោះ Agus Marwan ទើបមានបទវិភាគនូវជោគជ័យយុទ្ធសាស្ត្រ ១២ ចំណុចរបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃវីរុស SARS-CoV-2។ នៅក្នុងអត្ថបទដែលបានចុះផ្សាយនៅក្នុងទំព័រ Suara Mahardika លោក Agus Marwan បានចាត់ទុកថា វៀតណាមដែលមានធនធានមានកំហិត ប៉ុន្តែបានប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺ COVID-19 ដោយជោគជ័យនិងទទួលបានការកោតសរសើរពីសហគមន៍អន្តរជាតិ ដោយសារយុទ្ធសាស្ត្រនិងផែនការល្អ ជាពិសេសគឺ ទទួលបានការគាំទ្រយ៉ាងខ្លាំងនិងការស្រុះចិត្តគំនិតពីប្រជាជន។ កិច្ចសហការរវាងរដ្ឋាភិបាលនិងសហគមន៍កំពុងដំណើរការល្អ។ ប្រជាជនមានវិន័យនិងគោរពតាមគោលនយោបាយដោយ រដ្ឋាភិបាលដាក់ចេញផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ