សហគមន៍ពិភពលោកព្យាយាមទប់ស្កាត់ជំងឺរាតត្បាត Covid-19

(VOVWORLD) - នាថ្ងៃទី ១៥ ខែមីនា វិមាន Kremlin បានឲ្យដឹងថាប្រធានាធិបតីរុស្ស៊ី V. Putin បានចុះហត្ថលេខាលើក្រឹត្យស្តីពីការបង្កើតក្រុមការងារនៃក្រុមប្រឹក្សារដ្ឋសហព័ន្ធរុស្ស៊ី ទទួលបន្ទុកការងារប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជម្ងឺ Covid-19 ។ ការធានាមុខងាររបស់ក្រុមនេះ ត្រូវបានប្រគល់ជូនរដ្ឋាភិបាលនៃសហព័ន្ធរុស្ស៊ី និងរដ្ឋអំណាចរបស់ប្រធានាធិបតី ដើម្បីធានានូវសកម្មភាពរបស់ក្រុមប្រឹក្សារដ្ឋ។
សហគមន៍ពិភពលោកព្យាយាមទប់ស្កាត់ជំងឺរាតត្បាត Covid-19 - ảnh 1 អ្នកជំងឺកូវីដ១៩ ចាកចេញពីមន្ទីរពេទ្យបន្ទាប់ពីបានជាសះស្បើយនៅមន្ទីរពេទ្យមួយនៅទីក្រុង Wuhan ខេត្ត Hubei ប្រទេសចិនកាលពីថ្ងៃទី ១៨ ខែកុម្ភៈឆ្នាំ ២០២០ (រូបថត៖ THX / TTXVN)

រីឯនៅសហរដ្ឋអាមេរិកវិញ គិតត្រឹមដល់ថ្ងៃទី ១៥ ខែមីនា តាមម៉ោងក្នុងតំបន់សហរដ្ឋអាមេរិក បានកត់ត្រាករណីឆ្លងជម្ងឺរាត្បាតកូវីដ១៩ ចំនួន ៣.២៤៤ ករណីក្នុងនោះមានអ្នកស្លាប់ចំនួន  ៦២ នាក់។  មជ្ឍមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ រាតត្បាតរបស់អាមេរិក (CDC) កាលពីថ្ងៃទី ១៥ ខែមីនា បានអំពាវនាវឲ្យការលុបចោលព្រឹត្តិការណ៍ដែលមានមនុស្សលើសជាង ៥០ នាក់ ក្នុងរយៈពេល៨សប្តាហ៍ខាងមុខនេះ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺនេះតែម្តង។

 ទន្ទឹមនឹងនេះដែរ រដ្ឋមន្រ្តីក្រសួងសុខាភិបាលបារាំង លោក Olivier Veran បានប្រកាសកាលពីថ្ងៃទី ១៥ ខែមីនាថា មន្រ្តីរដ្ឋាភិបាលគ្រោងនឹងជួបជាមួយទីប្រឹក្សាវិទ្យាសាស្ត្រនៅប៉ុន្មានថ្ងៃខាងមុខ ដើម្បីកំណត់ថាតើគួរតែរៀបចំជុំទី ២ នៃការបោះឆ្នោតតាមតំបន់មូលដ្ឋាននៅថ្ងៃទី ២២ ខែមីនាដែរឬទេ។

ចាប់ពីថ្ងៃទី ១៤ ខែមិនា ប្រទេសប៊ែលហ្សិកបានបើកដំណើរការផែនការជាបន្ទាន់សម្រាប់មន្ទីរពេទ្យនានា តាមនោះអង្គភាពទាំងនេះបានផ្អាកគ្មានកាលកំណត់សម្រាប់ការពិគ្រោះយោបល់ ពិនិត្យសុខភាព និងវះកាត់ដែលគ្មានភាបបន្ទាន់ផងដែរ ហើយក្រសួងការបរទេសបែលហ្ស៊ិកបានដាក់បម្រាមថា ពលរដ្ឋកុំធ្វើដំណើរកំសាន្តទេសចរណ៍ទៅកាន់បរទេសនាពេលបច្ចុប្បន្នផងដែរ។

ចំណែកប្រទេសអាឡឺម៉ង់វិញ នាថ្ងៃទី ១៥ ខែមីនា អភិបាលរដ្ឋ Bayern លោក Marcus Söder បានឲ្យដឹងថាលោកនឹងប្រកាសគ្រាអាសន្នសោនាដកម្ម នៅរដ្ឋភាគខាងត្បូងដ៏ធំបំផុតរបស់ប្រទេសនេះ។ ជាបឋម សេចក្តីប្រកាសគ្រាអាសន្ននេះនឹងចូលជាធរមានក្នុងរយៈពេល ១៤ ថ្ងៃ ដែលអនុញ្ញាតឱ្យអាជ្ញាធរមានសមត្ថកិច្ចកៀរគរនិងប្រមូលផ្តុំនូវមូលដ្ឋាន និងគ្រឿងម៉ាស៊ីនសុខាភិបាលសម្រាប់បម្រើការព្យាបាលឲ្យអ្នកជំងឺ រួមទាំងការចូលរួមរបស់ពេទ្យយោធាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ