សហគមន៍រួមដៃជួយឧបត្ថម្ភកុមារក្រីក្រ
(VOVWORLD) -នាយប់ថ្ងៃទី២១មករា នៅទីក្រុងហាណូយ ក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាមបានរៀបចំកម្មវិធី “និទាឃរដូវសម្រាប់ប្អូន” លើកទី១១។
អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh ថ្លែងមតិក្នុងពិធី (រូបថតៈ TTXVN) |
អញ្ជើញចូលរួម ក្នុងកម្មវិធីមានវត្តមានប្រធានគណៈកម្មាធិការចល នាប្រជាជនមជ្ឈឹម លោកស្រី Truong Thi Mai និងអនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh រួមទាំងតំណាង ក្រសួង ស្ថាប័នមជ្ឈឹមផង ដែរ។
អញ្ជើញថ្លែងមតិបើកកម្មវិធី អនុប្រធានរដ្ឋនិងជាប្រធានក្រុមប្រឹក្សាគាំពារនៃមូល នីធិគាំពារកុមារវៀតណាម លោកស្រី Dang Thi Ngoc Thinh បានសង្កត់ធ្ងន់ថា អស់ រយៈពេល២៥ឆ្នាំកន្លងទៅ មូលនីធិគាំពារកុមារបានសម្រេចល្អនូវភារកិច្ចរបស់ខ្លួនតភ្ជាប់សប្បុរសជនទាំងក្នុងនិង ក្រៅប្រទេស ដើម្បីប្រមូលផ្តុំប្រភពកម្លាំង ជូនដល់កុមារដែលត្រូវការ ជួយឧបត្ថម្ភ ។ លោកស្រី Dang Thi Ngoc Thinh បានអំពាវនាវអង្គ ការ បុគ្គលទាំងអស់ បន្តរួមដៃនិងរួមដំណើរជាមួយមូលនិធិគាំពារកុមារវៀត ណាម ដើម្បីមានប្រភពកម្លាំងជាច្រើនជូនដល់កុមារ៕