សហគមន៍វិទ្យាសាស្ត្រវៀតណាមនៅបារាំងបន្តអះអាងនូវសក្ដានុពលរបស់ខ្លួន
(VOV)_នាថ្ងៃទី ២៥ ឧសភា សមាគមន៍វិទ្យាសាស្ត្រ និងអ្នកជំនាញការវៀតណាម
នៅបារាំង ( AVSE) បានរៀបចំមហាសន្និបាត លើកទី២ និងនាំចេញទិសដៅសំរាប់
អាណត្តិជាបន្ត។ ប្រធាន AVSE លោក Nguyen Duc Khuong បានចាត់ទុកថា÷ ដើម្បី
បង្កើនការទាក់ ទាញប្រភពបញ្ញាវន្ត នៃសហគមន៍វិទ្យាសាស្ត្រ ស្រាវជ្រាវ និស្សិតវៀត
ណាម នៅបារាំង ក៏ដូចជាការជួយឧបត្ថម្ភយ់ាងសកម្ម របស់មជ្ឈដ្ឋានអ្នកស្រាវជ្រាវវិទ្យាសាស្ត្របារាំង AVSE នឹងខំប្រឹងប្រែង លើកកំពស់តួនាទី និងកំលាំងរីករាលដាល របស់ខ្លួន ក្នុងសហគមន៍ជនវៀតណាមនៅបារាំង និងទ្វីបអឺរ៉ុប។ ក្នុង អាណត្តិ ២០១៣ -២០១៥ និងបណ្ដាឆ្នាំជាបន្ត AVSE នឹង បង្កើនការអភិវឌ្ឍន៍បណ្ដាញអ្នកវិទ្យាសាស្ត្រ
នានា យកចិត្តទុកដាក់ជាច្រើនជាងទៅលើវិស័យស្រាវជ្រាវវិទ្យាសាស្ត្រធម្មជាតិ និងវិទ្យាសាស្ត្រអនុវត្ត…។ល៕
|
មហាសន្និបាត AVSE ( TTXVN) |