សហគមន៌សេដ្ឋកិច្ចនៃបណ្តាប្រទេសអាហ្វិកខាងលិច (ECOWAS)បើកកិច្ចប្រជុំ
(VOVworld)-នាថ្ងៃទី១១វិច្ឆិកា នៅរដ្ឋធានី Abuja របស់Nigeria ថ្នាក់ដឹកនាំនៃ ប្រទេសជាសមាជិកសហគមសេដ្ឋកិច្ចនៃបណ្តាប្រទេសអាហ្វិកខាងលិច (ECOWAS)
ចំនួន១៥ បានបើកកិច្ចប្រជុំជាបន្ទាន់អំពីផែនការយោធាសំដៅជួយ រដ្ឋាភិបាលម៉ាលី ដណ្តើមយកបានសិទ្ធិត្រួតត្រាតំបន់ភាគខាងជើង ពីកម្លាំងអ៊ីស្លាមជ្រុលនិយមវិញ។
តាមគំរោង យុទ្ធសាស្ត្រនេះ នឹងបានដាក់ជូនឡើងក្រុមប្រឹក្សាសន្តិសុខ អ.ស.បពិនិត្យ
មុនពេលអនុវត្ត។ ថ្លែងមតិក្នុងសន្និសីទ ប្រធានាធិបតីប្រទេសម្ចាស់ផ្ទះ Nigeria លោក
Goodluck Jonathan បានសង្កត់ធ្ងន់ថា ត្រូវដាក់ពង្រាយយ៉ាងឆាប់រហ័សកម្លំាងចំរុះមួយ ដើម្បីវាយបណ្តេញកម្លំាងប៉ះបោរអ៊ីស្លាមចេញពីភាគខាងជើងមាលី។ មុននោះ ក្រុម ប្រឹក្សាសន្តិសុខអ.ស.ប បានឲ្យថ្នាក់ដឹកនាំទ្វីបអាហ្វ្រិករយៈពេល៤៥ថ្ងៃចាប់ពី ថ្ងៃទី១២តុលាឆ្នាំ២០១២ ដើម្បីបង្កើតផែនការយោធា១ ដណ្តើមយកវិញសិទ្ធិត្រួតត្រាតំបន់
ភាគខាងជើង ម៉ាលីពីក្រុមឧទ្ទាម៕
|
សហគមន៌សេដ្ឋកិច្ចនៃបណ្តាប្រទេសអាហ្វិកខាងលិចបើកកិច្ចប្រជុំ((http://vov.vn/) |