សហគមន៍សេដ្ឋកិច្ចអាស៊ាននិងឱកាសសម្រាប់សហគ្រាសវៀតណាម

(VOVWORLD) -ក្នុងនិន្នាការនៃបណ្តាកិច្ចព្រមព្រៀងពាណិជ្ជកម្មពហុភាគីក្នុងតំបន់កំពុងមានសញ្ញា កក់ស្ទះនោះ ការក្តាប់ច្បាស់នូវស្ថានភាពរបស់សហគមន៍ AEC និយាយដោយឡែក និងប្លុកអាស៊ាននិយាយរួម នឹងរួមចំណែកជួយឲ្យសហគ្រាសវៀតណាម ឆ្លងផុតរាល់ ការសាកល្បង ពង្រីកឧត្តមភាពក្នុងការធ្វើសមាហរណកម្មប្រកបដោយប្រសិទ្ធភាព ជាមួយតំបន់ តាមនោះ ឆ្ពោះទៅទីផ្សារសកលលោក។ 

នេះជាខ្លឹមសារនិងគោលដៅ នៃសិក្ខាសាលាស្តីពី “អាស៊ានរយៈពេល៥០ឆ្នាំ ៖ សហគមន៍សេដ្ឋកិច្ចអាស៊ាននិងឱ កាសសម្រាប់សហគ្រាសវៀតណាម”។ នេះជាព្រឹត្តិការណ៍មួយក្នុងចំណោមព្រឹត្តិការ ណ៍ ជួយជ្រោមជ្រែងខួបលើកទី៥០នៃទិវាបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដោយក្រសួងការបរទេស វៀតណាមរួមសហការជាមួយវិទ្យាសា្ថនស្រាវ ជ្រាវសេដ្ឋកិច្ចអាស៊ាននិងអាស៊ីបូព៌ា (ERIA) រៀបចំឡើងនាព្រឹកថ្ងៃទី១៩កក្កដានៅ ទីក្រុងហាណូយ (វៀត ណាម)។

        អញ្ជើញចូលរួមក្នុងសិក្ខាសាលានេះ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Nguyen Quoc Dung ប្រធាន SOM អាស៊ានវៀតណាមបានសង្កត់ធ្ងន់ថា៖

        “រដ្ឋាភិបាលវៀតណាមសន្យាបន្តការផ្លាស់ប្តូរនិងធ្វើកំណែទម្រង់ខឿនសេដ្ឋ កិច្ច។ រដ្ឋាភិបាលនឹងបង្កលក្ខណៈងាយស្រួលឲ្យសហគ្រាសអភិវឌ្ឍន៍ បង្កើតក្របខ័ណ្ឌ និងបរិយាកាសងាយស្រួល ដើម្បីសហគ្រាសធ្វើសមាហរណកម្ម រួមដំណើរដើម្បី ដោះស្រាយរាល់ការលំបាក។ ប៉ុន្តែ សហគ្រាសត្រឹមតែឆ្លៀតយកនូវប្រៀបខ្លាំងរបស់ AEC ខណៈដែលមានសមត្ថភាពគ្រប់គ្រង ម្ចាស់ការយកចិត្តទុកដាក់និងដើរតួនាទី សំខាន់ក្នុងការកំណត់រូបរាងអាស៊ាននិង AEC ដើម្បីផល ប្រយោន៍របស់សហគ្រាសទាំងអស់នោះផ្ទាល់”។

សហគមន៍សេដ្ឋកិច្ចអាស៊ាននិងឱកាសសម្រាប់សហគ្រាសវៀតណាម - ảnh 1សាស្ត្រាចារ្យ Hidetoshi Nishimura ប្រធាន ERIA  ថ្លែងមតិក្នុងសិក្ខាសាលា 

        នៅក្នុងសិក្ខាសាលានេះ សាស្ត្រាចារ្យ Hidetoshi Nishimura ប្រធាន ERIA បានអះអាងថា៖

        “អាស៊ានកំពុងទាក់ទាញការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសហគមន៍អន្តរ ជាតិ ក្នុងនោះ វៀតណាមដូចជា តារាកំពុងរះអញ្ជឹង។ ហេតុដច្នេះបានជា សហគ្រាសធំៗ លើពិភពលោកកំពុងមានវត្តមាននៅវៀតណាម។ ហើយអាស៊ានបានបង្កើតឱកាស ជាច្រើន សម្រាប់សហគ្រាសវៀតណាម មិនត្រឹមតែលើវិស័យកែច្នៃប៉ុណ្ណោះទេ ថែម ទាំងលើវិស័យសេវាកម្ម ទេសចរណ៍ទៀតផង។ យើងខ្ញុំជឿជាក់ ថា វៀតណាមនឹង ទទួលបានជោគជ័យលើវិស័យទាំងអស់នេះ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ