សហគមន៍អង្គភាពអាជីវកម្មសង្ឃឹមមុតមាំអំពីការផ្លាស់ប្តូរថ្មីក្នុងវិស័យធនាគារ-ហិរញ្ញវត្ថុ
|
សហគមន៍អង្គភាពអាជីវកម្មសង្ឃឹមមុតមាំអំពីការផ្លាស់ប្តូរថ្មីក្នុងវិស័យធនាគារ-ហិរញ្ញវត្ថុ |
(VOV)_សហគមន៍អង្គភាពអាជីវកម្ម និងបណ្ដាអ្នកជំនាញការសេដ្ឋកិច្ច
សង្ឃឹមថា រដ្ឋមន្ត្រីទទួលបន្ទុកផ្នែកហិរញ្ញវត្ថុ -ធនាគារក្នុងអាណត្តិថ្មី នឹងមានការ
ផ្លាស់ប្តូរថ្មីច្រើនក្នុងការងារគ្រប់គ្រង និងបញ្ជាណែនាំ។ ទន្ទឹមនឹងនោះ មានសេចក្តី
សម្រេចចិត្តនិង គោលនយោបាយ ជួយឧបត្ថម្ភអង្គភាពអាជីវកម្មអភិវឌ្ឍន៍និរន្តរ
ភាព។ តាមអង្គភាពអាជីវកម្មថា៖ ការលំបាកមួយក្នុងចំណោមការលំបាក នាបច្ចុ
ប្បន្ន គឺការប្រាក់ធនាគារខ្ពស់ បែបបទរដ្ឋបាល យន្តការ គោលនយោបាយស្ដីអំពី
ពន្ធ គយនៅមានកំហិតច្រើន។ លោក Tong Quang Huy នាយកក្រុមហ៊ុនក្រដាស
និងសៀវភៅ Hai Tien បានចែករំលែកថា៖
“ បណ្ដាអង្គភាពអាជីវកម្មមានគោលបំណងថា៖រដ្ឋមន្ត្រី និងទេសាភិបាល
ធនាគារ ក្នុងអាណត្តិថ្មីនេះ ជិតស្និទ្ធិថែមទៀតជាមួយអង្គភាពអាជីវកម្ម មានបណ្ដា
គោលនយោបាយ ដើម្បីអង្គភាពអាជីវកម្មទាក់ទងនឹងប្រភពទុនបានល្អជាងមុន។
បណ្ដាអង្គភាពអាជីវកម្មមានគោលបំណងថា៖ ប្រព័ន្ធធនាគារគប្បីមានតម្លាភាព
ថែមទៀត និងបំពេញតម្រូវការរបស់អង្គភាពអាជីវកម្មបានទាន់ពេលវេលា។”
រីឯ អ្នកជំនាញការសេដ្ឋកិច្ច Pham Tat Thang បានអោយដឹងថា៖
“ នាពេលខាងមុខនេះ នឹងមានរដ្ឋមន្ត្រីថ្មីជាច្រើនរូប ហើយប្រជាជនជឿជាក់
ថា៖ បណ្ដារដ្ឋមន្ត្រីទាំងនេះ នឹងបំពេញបានតម្រូវការរបស់ប្រជាជន។ បញ្ហាបំណុលសាធារណះនាបច្ចុប្បន្ន គួរអោយព្រួយបារម្ភណាស់ ដូច្នេះ ផ្នែកហិរញ្ញវត្ថុ ធនាគារ
ត្រូវយកចិត្តទុកដាក់អោយបានច្រើន។ ខ្ញុំសង្ឃឹមថា៖ រដ្ឋមន្ត្រីនិងបណ្ដាអ្នកប្រមុខ
ផ្នែក ក្នុងអាណត្តិថ្មីនេះ មិនធ្វើអោយបរិមាណបំណុលសាធារណះកើនឡើងថែមទៀតទេ៕”