សហគមន៍អន្តរជាតិជួយឧបត្ថម្ភប្រជាជននៅភាគកណ្ដាលវៀតណាមជំនះពុះពារលើផលវិបាកដោយសារជំនន់ទឹកភ្លៀង
(VOVWORLD) - រដ្ឋាភិបាលនៃព្រះរាជាណាចក្រហូឡង់នឹងផ្តល់ជំនួយសង្គ្រោះគ្រោះមហន្តរាយធម្មជាតិ ដែលមានតម្លៃ ២ លានអឺរ៉ូ ដល់ជនរងគ្រោះដោយសារជំនន់ទឹកភ្លៀងនៅភាគកណ្ដាលវៀតណាម។
អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅប្រទេសវៀតណាម Kamal Malhotra (រូបថត៖ dangcongsan.vn) |
កាលពីថ្ងៃទី ៤ ខែវិច្ឆិកា អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ រួមជាមួយនាយកប្រចាំប្រទេសនៃអង្គការជួយសង្គ្រោះកុមារ និងក្រុមគ្រប់គ្រង គ្រោះមហន្តរាយធម្មជាតិ (Disaster Management Group) បាននាំចេញផែនការទប់ទល់នឹងទឹកជំនន់នៅវៀតណាមឆ្នាំ ២០២០ សំដៅកៀរគរថវិកាចំនួន ៤០ លានដុល្លារអាមេរិក ដើម្បីជួយឧបត្ថម្ភប្រជាជនចំនួន ១៧៧ ០០០ នាក់ដែលងាយរងគ្រោះ ហើយរងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរបំផុតដោយសារជំនន់ទឹកភ្លៀងនៅភាគគណ្ដាលវៀតណាម រួមមាន៖ Quang Binh Quang Tri Thua Thien – Hue Quang Nam និង Quang Ngai។
កាលពីថ្ងៃទី ៤ ខែវិច្ឆិកា ឯកអគ្គរដ្ឋទូតហូឡង់ប្រចាំនៅ វៀតណាមលោកស្រី Elsbeth Akkerman បានប្រកាសថា៖ រដ្ឋាភិបាលនៃព្រះរាជាណាចក្រហូឡង់នឹងផ្តល់ជំនួយសង្គ្រោះគ្រោះមហន្តរាយធម្មជាតិ ដែលមានតម្លៃ ២ លានអឺរ៉ូ ដល់ជនរងគ្រោះដោយសារជំនន់ទឹកភ្លៀងនៅភាគកណ្ដាលវៀតណាម ផងដែរ៕