សហគមន៍អន្តរជាតិជំរុញខ្លាំងសកម្មភាពជួយឧបត្ថម្ភប្រទេសអាហ្វហ្គានីស្ថានបន្ទាប់ពីការរញ្ជួយដី

(VOVWORLD) - បន្ទាប់ពីការរញ្ជួយដីដែលបានឆក់យកអាយុជីវិតយ៉ាងហោចណាស់១ពាន់នាក់ និងបណ្ដាលឲ្យមនុស្សរបួសជាង ១.៥០០ នាក់នៅប្រទេសអាហ្វហ្គានីស្ថានកាលពីថ្ងៃ ទី ២២ ខែមិថុនា សហគមន៍អន្តរជាតិកំពុងជំរុញខ្លាំងសកម្មភាពជួយឧបត្ថម្ភប្រទេស អាស៊ីភាគនិរតីមួយនេះ។

សហគមន៍អន្តរជាតិជំរុញខ្លាំងសកម្មភាពជួយឧបត្ថម្ភប្រទេសអាហ្វហ្គានីស្ថានបន្ទាប់ពីការរញ្ជួយដី - ảnh 1ផ្ទះសម្បែងនៅ Paktika ត្រូវបំផ្លិចបំផ្លាញបន្ទាប់ពីការរញ្ជួយដី។ (រូបថត៖ AFP/TTXVN)
បច្ចុប្បន្ននេះ អង្គការសុខភាពពិភពលោក (WHO) រួមជាមួយអង្គការក្រៅរដ្ឋា ភិបាលមួយចំនួនកំពុងដាក់ពង្រាយក្រុមគ្រូពេទ្យចល័ត ថ្នាំឱសថ និងឧបករណ៍បរិក្ខារ ពេទ្យទៅកាន់ខេត្ត Paktika និង Khost នៅភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន ក៏ ដូចជាកៀរគរប្រភពផ្គត់ផ្គង់វេជ្ជសាស្រ្តបន្ថែមទៀត។ អង្គការសហប្រជាជាតិបានបញ្ជូនឧបករណ៍បរិក្ខារពេទ្យចាំបាច់ប្រមាណ១០តោនទៅកាន់ប្រទេសនេះ។
ក្នុងពេលជាមួយគ្នានោះ មូលនិធិកុមារអង្គការសហប្រជាជាតិ (UNICEF) បាន ដាក់ពង្រាយបុគ្គលិកពេទ្យយ៉ាងហោចណាស់១២ក្រុមទៅកាន់ស្រុក Giyan ដែលរង គ្រោះយ៉ាងធ្ងន់ធ្ងរបំផុតដោយការរញ្ជួយដីនៅ Paktika រួមជាមួយនឹងក្រុមពេទ្យ និង អាហារូបត្ថម្ភចល័តមួយចំនួន ដល់ស្រុក Barmal នៃ Paktika និងស្រុក Spera នៃ Khost។
នៅថ្ងៃទី ២២ ខែមិថុនា អ៊ីរ៉ង់បានបញ្ជូនយន្តហោះដឹកជំនួយ២គ្រឿងទៅ អាហ្វហ្គានីស្ថាន។ នាថ្ងៃដដែល ខុទ្ទកាល័យនាយករដ្ឋមន្ត្រីប៉ាគីស្ថានក៏បានប្រកាស បញ្ជូនជំនួយមនុស្សធម៌ទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន រួមទាំងភួយ តង់ និងថ្នាំ ពេទ្យផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ