សហគមន៍អន្តរជាតិដាស់តឿនភាគីប្រឆាំងនៅស៊ីរីចូលរួមសន្និសីទក្រុង Geneva លើកទី ២
|
សន្និសិទនៃបណ្ដាប្រទេសមិត្តរបស់ស៊ីរីបានប្រព្រឹត្តទៅនៅទីក្រុងប៉ារីស ប្រទេសបារាំង។
(Image: Vietnam+) |
(VOVworld) – នាថ្ងៃទី ១២ មករា សន្និសិទនៃបណ្ដាប្រទេសមិត្តរបស់ស៊ីរី (រួមមាន
ប្រទេស លោកខាងលិចចំនួន ១១ ប្រទេសនិងអារ៉ាប់គាំទ្រភាគីប្រឆាំងនៅស៊ីរីដឹកនាំ
ដោយអាមេរិក) បានប្រព្រឹត្តទៅនៅទីក្រុងប៉ារីស ប្រទេសបារាំង។ សេចក្តីថ្លែងការ
រួមត្រូវ បាននាំចេញក្នុងសន្និសីទលើកនេះ។ ក្នុងនោះបញ្ចុះបញ្ចូនសម្ព័ន្ធភាពជាតិស៊ីរី
(SNC) ឲ្យចូលរួមដំណើរការសន្ទនាជាមួយរដ្ឋាភិបាលស៊ីរី ជាពិសេសគឺសន្និសីទក្រុង
Geneva លើកទី ២ ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី ២២ មករា នៅស្វីស។ នេះចាត់ទុក
ជាការព្រមានចំពោះភាគីប្រឆាំងនៅស៊ីរី ក្នុងកាលៈទេ សៈដែលភាគីប្រឆាំងនេះ
បដិសេធចូលរួមការចរចារនៅសន្និសីទពោលខាងលើជាបន្តបន្ទាប់និងទាមទាឲ្យ
មានលក្ខ័ណ្ឌបុព្វបទ។ រដ្ឋមន្ត្រីការបរទេសបារាំង លោក Laurent Fabius បានអំពាវនាវឲ្យភាគីប្រឆាំងនៅប្រទេសមជ្ឈឹមបូរព៌ារនេះ ត្រូវចូលរួមសន្និសីទក្រុង
Geneva លើកទី ២ ដោយសារ វិធានការនយោបាយគឺជា ដំណោះស្រាយតែមួយ
គត់សំរាប់វិបត្តិនៅស៊ីរីនាបច្ចុប្បន្ន៕