សហគមន៍អន្តរជាតិថ្កោលទោសករណីវាយប្រហារទៅលើវិហារឥស្លាមអេហ្ស៊ីប

(VOVWORLD) -នាថ្ងៃទី ២៤ វិច្ឆិកា ជនសង្ស័យជាពួកឧទ្ទាមបានវាយប្រហារទៅលើក្រុមនុស្សដែលចូលរួមពិធីបួងសួងនៅក្នុងវិហាឥស្លាម Al Rawdah នៅ Bir al – Abed ចំណុះភាគខាងជើងខេត្ត Sinai (អេហ្ស៊ីប) ដែលបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ២៣៥ នាក់ស្លាប់។
សហគមន៍អន្តរជាតិថ្កោលទោសករណីវាយប្រហារទៅលើវិហារឥស្លាមអេហ្ស៊ីប - ảnh 1សហគមន៍អន្តរជាតិថ្កោលទោសករណីវាយប្រហារទៅលើវិហារឥស្លាមអេហ្ស៊ីប 

នាថ្ងៃទី ២៤ វិច្ឆិកា ជនសង្ស័យជាពួកឧទ្ទាមបានវាយប្រហារទៅលើក្រុមនុស្សដែលចូលរួមពិធីបួងសួងនៅក្នុងវិហាឥស្លាម Al Rawdah នៅ Bir al – Abed ចំណុះភាគខាងជើងខេត្ត Sinai (អេហ្ស៊ីប) ដែលបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ២៣៥ នាក់ស្លាប់។

ប្រតិកម្មចំពោះករណីពោលខាងលើ នាថ្ងៃដដែល ប្រធានាធិបតីអាមេរិកលោក Donald Trump បានថ្កោលទោសចំពោះការវាយប្រហារនេះ ហើយលើកច្បាស់ថា ពិភពលោកគប្បីវាយកម្ទេចភេរវកម្ម ក៏ដូចជាថ្កោលទោសចំពោះសតិអារម្មណ៍ជ្រុលនិយម ដែលបង្កើតគ្រឹះស្ថានសម្រាប់អំពើភេរវកម្ម។

នាថ្ងៃដដែល វិមាន Kremlin បានលើកច្បាស់ថា ការសម្លាប់ជនស៊ីវិលក្នុងពិធីឧទ្ទិសនេះ បានសរឲ្យឃើញភាពឃោរឃៅនៃករណីវាយប្រហារនេះ។រុស្ស៊ីត្រៀមខ្លួនជាស្រេចជំរុញកិច្ចសហប្រតិបត្តិការជាមួយអេហ្ស៊ីបក្នុងការប្រយុទ្ធប្រឆាំង ភេរវកម្មអន្តរជាតិ។ ទន្ទឹមនឹងនេះ ប្រមុខគណៈប្រតិភូសហភាពអឺរ៉ុប (EU) ប្រចាំនៅ អេហ្ស៊ីបលោក Ivan Surkos បានប្រឆាំងជំទាស់យ៉ាងខ្លាំងចំពោះអំពើភេរវកម្មដែលតម្រង់ទៅលើជនស៊ីវិលនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ