សហគមន៍អន្តរជាតិថ្កោលទោសការបាញ់ប្រហារនៅដាណឺម៉ាក់
|
ប៉ូលិសដាណឺម៉ាក់ (រូបថតៈ CNN) |
(VOVworld)-បណ្តាការវាយប្រហារដោយកាំភ្លើងនៅរដ្ឋធានី Cophenhaghen របស់
ដាណឺម៉ាក់ នារយៈពេលថ្ងៃកន្លងទៅដែលបណ្តាលឲ្យមនុស្សជាច្រើននាក់ត្រូវស្លាប់
និងរបួស បានបង្កើតឡើងការព្រួយបារម្ម អំពីលទ្ធភាពកើតមានឡើងរឿងរ៉ាវប្រ
ហាក់ ប្រហែលនៅទូទាំងទ្វីបអឺរ៉ុប។ សហគមអន្តរជាតិ សម្តែងការខឹងសម្បា
ចំពោះ អំពើឃោឃៅរបស់ពួកភេរវករ។ នាយករដ្ឋមន្ត្រីដាណឺម៉ាក់ នាថ្ងៃទី១៥កុម្ភៈ
បាន ថ្កោលទោសការវាយប្រហារនេះ និងចាត់ទុកនេះជាអំពើភេរវកម្មប្រឆាំងនឹង
ដាណឺម៉ាក់។ ក្នុងពេលជាមួយគ្នានោះ នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល លោក Bejamin
Netayahu បានអំពាវនាវជនអ៊ីស្លាមដែលកំពុងរស់នៅអឺរ៉ុបគប្បីត្រឡប់មកអ៊ីស្រា
អ៊ែលវិញ។ មុននោះ ប្រទេសជាច្រើនបានថ្កោលទោសការវាយប្រហារនៅដាណឺ
ម៉ា ក្នុងនោះមានអាមេរិក បារាំង អាល្លឺម៉ង់ផងដែរ៕