សហគមន៍អន្តរជាតិថ្កោលទោសការវាយប្រហារដ៏បង្ហូរឈាមនៅអាហ្គានីស្ថាន

(VOVWORLD) - អគ្គលេខាធិការអ.ស.បលោក Antonio Guterres បានសម្ដែងការក្រេវក្រោធចំពោះករណីវាយប្រហារជាច្រើនលើកនៅអាហ្គានីស្ថាន ដែលសម្លាប់មនុស្សរាប់សិបនាក់ ក្នុងនោះមានកុមារនិងអ្នកកាសែតជាច្រើននាក់។
សហគមន៍អន្តរជាតិថ្កោលទោសការវាយប្រហារដ៏បង្ហូរឈាមនៅអាហ្គានីស្ថាន - ảnh 1 អ្នករងរបួសក្នុងករណីវាយប្រហារនៅ Kandahar នាថ្ងៃទី៣០ មេសា (រូបថត៖ EPA-EFE/TTXVN)

  នាថ្ងៃទី៣០ មេសា អ្នកនាំពាក្យលោក Stephane Dujarric បានដកស្រង់សម្ដីអគ្គលេខាធិការអ.ស.បដែលអំពាវនាវឲ្យត្រូវផ្តន្ទាទោសមេគំនិតឈរនៅពីក្រោយឧក្រិដ្ឋកម្មខាងលើយ៉ាងឆាប់ៗ។ តំណាងជាន់ខ្ពស់សហភាពអឺរ៉ុប (EU) លោកស្រី Federica Mogherini បានផ្ញើសេចក្ដីរំលែកទុក្ខយ៉ាងជ្រាលជ្រៅជូនចំពោះក្រុមគ្រួសារជនរងគ្រោះ ព្រមទាំងសង្កត់ធ្ងន់ថា ករណីវាយប្រហារជាច្រើនលើកខាងលើគឺទង្វើមើលងាយលើច្បាប់មនុស្សធម៌អន្តរជាតិ។

        មុននោះ នាព្រឹកថ្ងៃទី៣០ មេសា ករណីបំផ្ទុះគ្រាប់បែកចំនួន២លើកបានកើតមានឡើងជាបន្តបន្ទាប់នៅរដ្ឋធានី Kabul របស់អាហ្គានីស្ថាន ដែលបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់២៥នាក់ត្រូវស្លាប់ ក្នុងនោះមានអ្នកកាសែត៩នាក់ ហើយមនុស្សជិត៥០នាក់ទៀតត្រូងរងរបួស។ IS បានទទួលស្គាល់ឈរនៅពីក្រោយការបំផ្ទុះគ្រាប់បែកទាំងពីរខាងលើ។ នាថ្ងៃដដែល ករណីវាយប្រហារភេរវកម្មមួយទៀតដែលតម្រង់ទៅលើក្រុមរថយន្តរបស់អង្គការ NATO នៅខេត្តKandahar ក៏បានបណ្ដាលឲ្យសិស្សចំនួន១១នាក់ត្រូវស្លាប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ