សហគមនអន្តរជាតិថ្កោលទោសការវាយប្រហារនៅបារាំង-ទុយនេស៊ីនិងគុយវ៉ែត
(VOVworld)-ក្រោយពីរាល់ការវាយប្រហារប្រព្រឹត្តទៅជាបន្តបន្ទាប់នៅបារាំង ទុយ
នេស៊ីនិងគុយវ៉ែត បណ្តាលឲ្យមនុស្សចំនួន៦០នាក់ត្រូវស្លាប់ នាថ្ងៃទី២៦មិថុនា អគ្គលេខាធិការអ.ស.ប លោក Ban Ki- moon រួមជាមួយថ្នាក់ដឹកនាំរបស់ប្រទេស
ជាច្រើន បានថ្កោលទោសយ៉ាងខ្លាំង ចំពោះអំពើនេះ។ តាមប្រមុខអង្គការពហុភាគី
ធំបំផុតពិភពលោកនេះគឺជនដៃដលល់ទាក់ទិនរាល់ការវាយប្រហារនេះត្រូវយក
ទៅវិនិច្ឆ័យទោសភ្លាមមួយរំពេច។ តំណាងទទួលបន្ទុកគោលនោយោបាយកិច្ច
ការបរទេសរបស់សហភាពអឺរ៉ុប EU លោកស្រី Federica Mogherini បានអំពាវនាវ
ឲ្យមានការរក្សាសាមគ្គីភាពរវាងអឺរ៉ុបជាមួយពិភពអារ៉ាប់ផងដែរ។
សេតវិមានបានជូនដំណឹងដោយសម្តែងនូវការសាមគ្គីជាមួយបារាំង ទុយ
នេស៊ី និងគុយវែត ព្រមទាំងសំណើរផ្តល់រាល់ការជួយឧបត្ថម្ភចំបាច់សម្រាប់ ប្រ
ទេសទាំងបីនេះ។ ថ្នាក់ដឹកនាំប្រទេសអឺរ៉ុបមួយចំនួនដូចជា អាល្លឺម៉ង់ អង់គ្លេស អ៊ីតាលីក៏បានសម្តែងនូវការព្រួយបារម្ភចំពោះរាល់ការវាយប្រហារនេះ។ ក្នុងពេល
ជាមួយគ្នានោះ នៅអេហ្ស៊ីប កងកម្លាំងប្រឆាំងលទ្ធិជ្រុលនិយមបានចាត់ទុកថា
រាល់ការវាយប្រហារនេះ បានបំផ្លាញរូបភាពនៃលិទ្ធិឥស្លាមនិយមដោយមិនធ្លាប់
មានតាំងពីមុនមក៕