សហគមន៍អន្តរជាតិថ្កោលទោសចំពោះការទម្លាក់គ្រាប់បែកដ៏គួរឱ្យរន្ធត់នៅសូម៉ាលី

(VOVWORLD) - អគ្គលេខាធិការអង្គការសហប្រជាជាតិបានសម្តែងការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះក្រុមគ្រួសារជនរងគ្រោះ ហើយសង្ឃឹមថា អ្នករងរបួសនឹងឆាប់ជាសះស្បើយឡើងវិញ។
សហគមន៍អន្តរជាតិថ្កោលទោសចំពោះការទម្លាក់គ្រាប់បែកដ៏គួរឱ្យរន្ធត់នៅសូម៉ាលី - ảnh 1 ទិដ្ឋភាពនៃការបំផ្ទុះគ្រាប់បែកនៅរដ្ឋធានី Mogadishu ប្រទេសសូម៉ាលី (រូបថត៖ THX / TTXVN)

នាថ្ងៃទី ២៨ ខែធ្នូ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានថ្កោលទោសយ៉ាងខ្លាំងចំពោះការទម្លាក់គ្រាប់បែកបង្ហូរឈាមនៅរដ្ឋធានីម៉ូហ្គា ឌីស្យូរបស់សូម៉ាលី ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ចំនួន ៧៩ នាក់និងអ្នក រងរបួសចំនួន ១៤៩ នាក់។ អគ្គលេខាធិការអង្គការសហប្រជាជាតិបានសម្តែងការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះក្រុមគ្រួសារជនរងគ្រោះ ហើយសង្ឃឹមថា អ្នករងរបួសនឹងឆាប់ជាសះស្បើយឡើងវិញ។ មេដឹកនាំអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ថា ជនល្មើសនៃឧក្រិដ្ឋកម្មដ៏ឃោរឃៅនេះត្រូវតែត្រូវបានផ្តន្ទាទោសតាមច្បាប់។

នៅព្រឹកថ្ងៃដដែលនោះ ការបំផ្ទុះគ្រាប់បែកបានកើតឡើងនៅប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខនិងមានគោលដៅឆ្ពោះទៅមជ្ឈមណ្ឌលប្រមូលពន្ធក្នុងអំឡុងពេលម៉ោងមមា ញឹកពេលព្រឹកនៅរដ្ឋធានីម៉ូហ្គាឌីស្យូរបស់សូម៉ាលី។ តាមប្រភពព័ត៌មានបានឲ្យដឹងថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ជាង ៩០ នាក់ ក្នុងនោះមានជនជាតិបរទេស ដែលបានកំពុងចូលរួមក្នុងគម្រោងសាងសង់ផ្លូវនៅសូម៉ាលី។ ប៉ូលីសបានពិពណ៌នាអំពីការបំផ្ទុះគ្រាប់បែកនេះថា ជាឥរិយាបទបំផ្លិចបំផ្លាញ។ នៅពេលនេះមិនមានអង្គការជីហាដនិយមណាបានសារភាពថាបានអនុវត្តការវាយប្រហារនេះទេ។ ទោះជាយ៉ាងណាក៏ដោយ រដ្ឋធានីម៉ូហ្គាឌីស្យូជាគោលដៅវាយប្រហារជាញឹកញាប់របស់ក្រុមឧទ្ទាម al-Shabab ដែលជាសម្ព័ន្ធមិត្តជាមួយក្រុមភេរវករ al-Qaeda។

នៅថ្ងៃដដែល Saudi Arabia និង Jordan ក៏បានថ្កោលទោសចំពោះការទម្លាក់គ្រាប់បែកបង្ហូរឈាមនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ