សហគមន៍អន្តរជាតិថ្កោលទោសយ៉ាងខ្លាំងការវាយប្រហារភេវរកម្មនៅ រដ្ឋធានី Jakarta ឥណ្ឌូណេស៊ី
|
សហគមន៍អន្តរជាតិថ្កោលទោសយ៉ាងខ្លាំងការវាយប្រហារភេវរកម្មនៅ រដ្ឋធានី Jakarta ឥណ្ឌូណេស៊ី (Image: VNA) |
(VOVworld) – តាមសេចក្តីប្រកាសនៃមជ្ឈដ្ឋានមន្ត្រីឥណ្ឌូណេស៊ី នារសៀល
ថ្ងៃទី ១៤ មករា ការវាយប្រហារដោយគ្រាប់បែកចំនួន ៧ បានកើតមានឡើង
ជាបន្ត បន្ទាប់នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម Sarinah និងការបាញ់កាំភ្លើងនៅ
ខាងក្រៅ ហាងកាហ្វេ Starbucks ជាយមជ្ឈមណ្ឌលពាណិជ្ជកម្មនេះបានផ្ទុះ
ឡើងដែលធ្វើ ឲ្យមនុស្សចំនួន ៧ នាក់ត្រូវស្លាប់ក្នុងនោះមានភេរវករចំនួន ៥
នាក់និងមនុស្ស ចំនួន ២០ នាក់ទៀតរងរបួស។ ភាគីឥណ្ឌូណេស៊ីបានឲ្យ
ដឹងថា៖ ក្នុងចំណោម ជនរងគ្រោះដែលត្រូវស្លាប់មានប្រជាពលរដ្ឋកាណា
ដាមួយនាក់។ អង្គការដ្ឋឥស្លាមស្វ័យប្រកាស (IS) បានទទួលស្គាល់ដំណើរ
ការវាយប្រហារភេរវកម្មពោលខាងលើ។ ប្រតិកម្មចំពោះមុខការវាយប្រហារ
ភេរវកម្មដ៏បង្ហូរឈាមនេះរដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry នា
ថ្ងៃទី ១៤ មករា បានថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះរឿង ហេតុនេះ ហើយ
លោកអះអាងថា៖ សកម្មភាពភេរវកម្មនាំទៅមរណៈភាពនិង វិនាសកម្មតែ
ប៉ុណ្ណោះ។ ប្រទេសទាំងឡាយគប្បីបង្កើនចំណងសាមគ្គីភាពដើម្បី កំទិច
រាល់ភេរវករ។ នាថ្ងៃដដែល រដ្ឋមន្ត្រីការបរទេសហូឡង់ លោក Bert Koenders
បានផ្ញើរសាររំលែកទុកទៅកាន់សមភាគីឥណ្ឌូណេស៊ី លោក Retno
Marsudi ហើយផ្តើមឡើងជំនួយឧបត្ថម្ភសំរាប់ Jakarta ក្នុងករណីចាំបាច់៕