សហគមន៍អន្តរជាតិថ្កោលទោសយ៉ាងពេញទំហឹងករណីវាយប្រហារភេរវកម្មនៅក្រុងប៉ារីសបារាំង
|
សហគមន៍អន្តរជាតិថ្កោលទោសយ៉ាងពេញទំហឹងករណីវាយប្រហារភេរវកម្មនៅក្រុងប៉ារីសបារាំង (AP) |
Vovworld-ទូទាំងពិភពលោកភ្ញាក់ខ្លួនចំពោះព័ត៌មានអំពីករណីវាយប្រហារ
ភេរវកម្មដែលកើតមានឡើងនៅរដ្ឋធានីប៉ារីស(បារាំង)និងកន្លែងជុំវិញនារាត្រីថ្ងៃទី
១៣វិច្ឆកាដែលធ្វើឲ្យយ៉ាងតិចបំផុតមនុស្សចំនួន១៤០នាក់ត្រូវស្លាប់និងជនជា
ច្រើននាក់រងរបួស។
នាថ្ងៃទី១៣វិច្ឆិកា ក្រុមប្រឹក្សាអង្គការសហប្រជាជាតិបានចេញសេចក្តី
ថ្លែងការណ៍យ៉ាងខ្លាំងក្លាថ្កោលទោសករណីវាយប្រហារភេរវកម្មដ៏ឃោឃៅនិង
ថោកទាបនៅក្រុងប៉ារីស ក្នុងនោះសង្កត់ធ្ងន់នូវការចាំបាច់ត្រូវនាំជនដៃដល់នៃ
សកម្មភាពភេរវកម្មនេះចេញទៅយុត្តិធម៍។ អគ្គលេខាធិការ NATO លោក Jens
Stoltenberg បានអះអាងថា សម្ព័ន្ធភាពយោធានេះនឹងប្រកៀកស្មាជាមួយបារាំង
ប្រឆាំងនឹងលិទ្ធិភេរវកម្ម។ នាថ្ងៃដដែលអ្នកនាំពាក្យវិមាន Kremlin លោក Dmitry
Peskov បានឲ្យដឹងថា រុស្ស៊ីថ្កោលទោសករណីវាយប្រហារគំនំគំគួននិងបណ្ដាជន
ដៃដល់គ្មានចរិតមនុស្ស។ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានភ្ញើរជូន
សេចក្តីរំលែកទុក្ខនិងការគាំទ្រជូនប្រធានាធិបតីបារាំងលោក Francois Hollande ក៏
ដូចជាប្រជាជននៃប្រទេសនេះ។ ខណៈពេលនោះអធិការបតីអាល្លឺម៉ង់លោកស្រី
Angela Merkel បានឲ្យដឹងថា លោកស្រីត្រូវ Shock ចំពោះព័ត៌មានបណ្ដាករណីវាយ
ប្រហារនៅរដ្ឋធានីប៉ារីសរបស់បារាំង។ នាយករដ្ឋមន្ត្រីអង់គ្លេសលោក David
Cameron បានប្រកាសត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភប្រទេសជិតខាងនិងខំប្រឹងប្រែង
អស់ពីកំលាំងកាយចិត្តដើម្បីអាចបំរើកិច្ចការស៊ើបអង្កេត។ ក្នុងសេចក្តីប្រកាសនាថ្ងៃ
ទី១៣វិច្ឆិកា ប្រធានាធិបតីអាមេរិកលោក Barack Obama បានថ្កោលទោសរាត្រីនៅ
ក្រុងប៉ារីស ចាត់ទុកនេះជាករណីវាយប្រហារតម្រង់ទៅលើមនុស្សលោក ខណៈដែល
រាល់តំលៃសេរីភាពសមភាពជំនឿសុទ្ធតែត្រូវបំផ្លាញ។
នាថ្ងៃទី១៤វិច្ឆិកាអ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោក Le Hai Binh
បានលើកច្បាស់ថា វៀតណាមថ្កោលទោសយ៉ាងខ្លាំងក្លាការវាយប្រហារបង្ហូឈាម
តម្រង់ទៅលើជនស៊ីវិលដែលកើតមានឡើងនាថ្ងៃទី១៣វិច្ឆិកានៅបារាំងដែលធ្វើឲ្យ
មនុស្សជាច្រើនត្រូវស្លាប់និងរងរបួស។ វៀតណាមចែករំលែករាល់ការឈឺចាប់ខូច
ខាតដ៏ធំធេងដែលរដ្ឋាភិបាលប្រជាជនបារាំងក៏ដូចជាគ្រួសារជនរងគ្រោះត្រូវទទួល។
វៀតណាមជឿជាក់ថា បណ្ដាជនដៃដល់នឹងត្រូវផ្តន្ទាទោសយ៉ាងម៉ឹងមាត់។នាថ្ងៃ
ដដែល ប្រធានរដ្ឋលោក Truong Tan Sang នាយករដ្ឋមន្ត្រីលោក Nguyen Tan Dung
ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសលោក Pham Binh Minh បានផ្ញើរ
សារទូរលេខរំលែកទុក្ខជូនភាគិបារាំងផងដែរ៕