សហគមន៍អន្តរជាតិនឹងលៃទុកបា្រក់ចំនួន ៥០០ លានដុល្លាអាមេរិកសំរាប់ម៉ាលី
(VOVworld) – នៅសន្និសីទអំពីការផ្តល់ជំនួយឧបត្ថម្ភសំរាប់ម៉ាលី ដែលបាន ប្រព្រឹត្ត
ទៅនៅរដ្ឋធានី Addis Ababa អេត្យូពី នាថ្ងៃទី ២៩ មករា ថ្នាក់ដឹកនាំនៃបណ្ដាប្រទេស
អាហ្វ្រិកនិងមន្ត្រីជាន់ខ្ពស់អន្តរជាតិបានសន្យាថា៖ គេនឹងលៃទុកចំនួនប្រាក់ ៥ រយ
លាន ដុល្លាអាមេរិក សំរាប់បណ្ដាយុទ្ធនាការយោធាកំទេចជនប្រដាប់អាវុធឥស្លាម
ភាគខាងជើងម៉ាលី ព្រមទាំង ផ្តល់ជំនួយនុស្សធម៌ឲ្យ ប្រទេសនេះ ផងដែរ។ ប៉ុន្តែ
សហភាពអាហ្វ្រិក (AU) ចាត់ទុកថា៖ ចំនួនប្រាក់នោះពុំទាន់ គ្រប់គ្រាន់នៅឡើយ។ ថ្លែងមតិក្នុងសន្និសីទ ប្រធានាធិបតី Cote Divoire និងជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច
បណ្ដាប្រទេសអាហ្វ្រិកខាងលិច (ECOWAS) លោក Alassne Ouattara បានចាត់ទុកថា៖ ការចាំបាច់នាបច្ចុប្បន្ននេះគឺត្រូវរំសាយខ្ទង់ ប្រាក់នេះយ៉ាងឆាប់ៗ៕
|
បណ្ដាប្រទេសអាហ្វ្រិកនិងមន្ត្រីជាន់ខ្ពស់អន្តរជាតិបានសន្យាថា៖ គេនឹងលៃទុក ចំនួនប្រាក់ ៥ រយ លាន ដុល្លាអាមេរិក សំរាប់បណ្ដាយុទ្ធនាការយោធាកំទេចជន ប្រដាប់អាវុធឥស្លាមភាគខាងជើងម៉ាលី (Image: Internet) |