សហគមន៍អន្តរជាតិបង្កើនវិធានការប្រឆាំងភេរវកម្ម

សហគមន៍អន្តរជាតិបង្កើនវិធានការប្រឆាំងភេរវកម្ម - ảnh 1
ប៉ូលិសបារាំង (រូបថត៖TTXVN)

(VOVworld) - គណៈកម្មាធិការអឺរ៉ុប (EC) នាថ្ងៃទី២ ធ្នូ បានអនុម័តលើកញ្ចប់វិធាន
ការប្រឆាំងភេរវកម្មនិងការរត់ពន្ធអាវុធក្នុងកាលៈទេសៈប្រទេសនានាបង្កើនសន្តិ
សុខក្រោយពីការវាយប្រហារភេរវកម្មនៅទីក្រុងប៉ារីសកាលពីខែវិច្ឆិកាកន្លងទៅ។
EC បានប្រកាសថា កញ្ចប់វិធានការនេះរួមមានឯកសារ “ណែនាំអំពីភេរវកម្ម” ដែល
សំដៅបង្កើនវិធានការរបស់សហភាពអឺរ៉ុប (EU) ក្នុងការទប់ស្កាត់សកម្មភាពភេរវ
កម្ម។ឯកសារមួយទៀតនោះគឺ “ផែនការធ្វើសកម្មភាព” សំដៅប្រឆាំងនឹងការរត់ពន្ធ
អាវុធក៏ដូចជាបង្កើនកិច្ចសហប្រតិបតិ្តការជាមួយប្រទេសក្រៅ EU ផង ដែរ។
នាថ្ងៃដដែល ក្នុងជំនួបចរចាររវាងប្រធានាធិបតីបារាំងលោក Francois Hollande និង
សមភាគីអ៊ីរ៉ាក់លោក Fuad Masum នៅទីក្រុងប៉ារីស ថ្នាក់ដឹកនាំទាំងពីររូបបានឯក
ភាពបង្កើនសកម្មភាពរួមក្នុងការប្រយុទ្ធប្រឆាំងនឹងអង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យ
ប្រកាស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ