សហគមន៍អន្តរជាតិបន្តគាំទ្រដល់សាលាក្តីខ្មែរក្រហម
|
សហគមន៍អន្តរជាតិបន្តគាំទ្រដល់សាលាក្តីខ្មែរក្រហម |
(VOV)_បណ្ដាប្រទេសផ្តល់ជំនួយអោយតុលាកាកាត់ក្តីខ្មែរក្រហម (ECCC) បាន សន្យាបន្តផ្តល់ជំនួយថវិកាសំរាប់តុលាកានេះ។ ក្នុងឱកាសមកបំពេញទស្សនកិច្ចនៅ កម្ពុជា នាពេលថ្មីនេះ ដំណាងបណ្ដាក្រុមប្រទេសផ្តល់ជំនួយអោយ ECCC រួមមាន៖ ជប៉ុន អាមេរិក បារាំង…បានស្រាវជ្រាវសំណុំឯកសារអំពីដំណើការស៊ើបអង្កេត
និងកាត់ក្តីរបស់ ECCC និងសម្រេចចិត្តនឹងបន្ត ផ្តល់ជំនួយអោយ ECCC ដើម្បីនាំ
មកនូវយុត្តធម៌សំរាប់បណ្ដាជនរងគ្រោះក្រោមរបបខ្មែរក្រហម។ តាមគំរោង ថវិកា
ចំណាយសំរាប់ ECCC ក្នុងឆ្នាំ ២០១៤-២០១៥ មានប្រមាណ ៦០លានដុល្លារអាមេរិក ក្នុងនោះ រាជរដ្ឋាភិបាលកម្ពុជារួមវិភាគទានជាង១២លានដុល្លារអាមេរិក ហើយចំនួននៅសល់នោះគឺ PDG ផ្តល់ជំនួយ។ តាមតួរលេខ
ស្ថិតិថា ពីឆ្នាំ ២០០៦ដល់ឆ្នាំ២០១៣ ECCCបានចំណាយអស់ ជិត២០៥លាន
ដុល្លារអាមេរិក៕