សហគមន៍អន្តរជាតិបន្តគាំទ្រវៀតណាមក្នុងបញ្ហាសមុទ្រខាងកើត
|
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោក Le Hai Binh (vietnamplus.vn) |
Vovworld-នារសៀលថ្ងៃទី៣កក្កដា ក្រសួងការបរទេសវៀតណាមបានរៀបចំ
សន្និសីទកាសែតប្រចាំប្រកាសសកម្មភាពការទូតមួយចំនួនរបស់វៀតណាមក្នុង
រយៈពេលខាងមុខក៏ដូចជាឆ្លើយសំនួរមួយចំនួនរបស់អ្នកយកព័ត៌មានក្នុងនិងក្រៅ
ប្រទេសអំពីស្ថានភាពតានតឹងនៅសមុទ្រខាងកើត។ អ្នកនាំពាក្យក្រសួងការបរទេស
វៀតណាមលោក Le Hai Binh បានឲ្យដឹងថា ក្នុងកាលៈទេសៈភាពតានតឹងនៅ
សមុទ្រខាងកើត វៀតណាមនៅដំណើរការសកម្មភាពកិច្ចការបរទេសចូលរួម
បណ្ដាវេទិការអន្តរជាតិជាធម្មតា។ នៅបណ្ដាវេទិការបណ្ដាប្រទេសុទ្ធតែឡើងសម្លេង
គាំទ្រគោលជំហរយុត្តិធម៍ក៏ដូចជាការខំប្រឹងប្រែងអនុវត្តសន្តិវិធីរបស់វៀតណាម
ដើម្បីដោះស្រាយបញ្ហាស្ថានីយ៍ខួង Haiyang Shiyou ៩៨១។
ឆ្លើយសំនួររបស់អ្នកយកព័ត៌មានស្ដីពីប្រតិកម្មរបស់វៀតណាមស្ដីពីថ្ងៃទី១សីហា
ខាងមុខច្បាប់ការពារមូលដ្ឋានយោធារបស់ចិននឹងចូលជាធរមាន តាមនោះកងទ័ពចិន
មានសិទ្ធិទប់ស្កាត់អ្នកនេសាទបរទេសចូលដំបន់សមុទ្រហាមឃាត់ដោយចិនដាក់
ចេញដោយឯកតោភាគី អ្នកនាំពាក្យ Le Hai Binh បានសង្កត់ធ្ងន់ថា៖
“យើងខ្ញុំចាត់ទុកថា រាល់សកម្មភាពកាយវិការរបស់ភាគីទាក់ទិននានានៅសមុទ្រខាងកើតត្រូវបានគោរពច្បាប់អន្តរជាតិ ពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ គោរពអធិបតេយ្យភាពសិទ្ធិអធិតេយ្យភាពនិងសិទ្ធិយុត្តាថិការរបស់បណ្ដាប្រទេសទាក់ទិននៅសមុទ្រខាងកើត មិនធ្វើ
ឲ្យស្មុគស្មាញបន្ថែមស្ថានភាពនិងមិនជះឥទ្ធិពលដល់សន្តិភាពស្ថិរភាពក៏ដូចជា
សកម្មភាពស៊ីវិលធម្មតាក្នុងដំបន់៕”