សហគមន៍អន្តរជាតិបន្តមានប្រតិកម្មចំពោះបទដាក់ទណ្ឌកម្មទៅលើអ៊ីរ៉ង់របស់អាមេរិក

(VOVWORLD) - នាថ្ងៃទី៥ ខែវិច្ឆិកា រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif បានចាត់ទុកថា បទដាក់ទណ្ឌកម្មថ្មីរបស់អាមេរិកកំពុងមានប្រតិកម្មបញ្ច្រាសដែលធ្វើអោយអាមេរិកត្រូវឯតោតែឯង។

ចុះផ្សាយនៅ លើគណនី Twitter លោក Zarif បានសង្កត់ធ្ងន់ថា ដោយការសម្រេចចិត្តដាក់ ទណ្ឌកម្មទៅលើតេអេរ៉ង់នោះ គឺអាមេរិកបានប្រឆាំងជំទាស់ទៅនឹងអង្គការសហ ប្រជាជាតិនិងក្រុមប្រឹក្សាសន្តិសុខ ដោយការដាក់ទណ្ឌកម្មជាថ្មីម្ដងទៀតទៅលើ ជនស៊ីវិលអ៊ីរ៉ង់។

ក្នុងពេលនោះ អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់លោក Steffen Seibert បាន អោយដឹងថា ប្រទេសនេះចាត់ទុកថា ចាំបាច់ត្រូវបង្កលក្ខណៈសម្រាប់ទំនាក់ទំនង អាជីវកម្មស្របច្បាប់ជាមួយអ៊ីរ៉ង់ ហើយបែកឡាំងកំពុងស្វែងរកវិធានការដើម្បី ការពារក្រុមហ៊ុនរបស់ខ្លួនពីការរងផលប៉ះពាល់ដោយសារបទដាក់ទណ្ឌកម្មរបស់អាមេរិក។

        នាថ្ងៃដដែល អង់គ្លេសក៏បានសម្ដែងនូវការសោកស្ដាយចំពោះការសម្រេចចិត្ត របស់អាមេរិកដែលដាក់ទណ្ឌកម្មជាថ្មីម្ដងទៀតទៅលើអ៊ីរ៉ង់។ អ្នកនាំពាក្យនាយក រដ្ឋមន្រ្តីអង់គ្លេសបានអះអាងនូវទស្សនៈរបស់ទីក្រុងឡុងដ៍សារជាថ្មីថា កិច្ចព្រម ព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់បានជួយអោយពិភពលោកមានសុវត្ថិភាពជាងមុន ហើយ រហូតដល់ពេលណាដែលអ៊ីរ៉ង់នៅតែគោរពការសន្យាក្នុងកិច្ចព្រមព្រៀងនោះ គឺ អង់គ្លេសក៏គោរពកិច្ចព្រមព្រៀងនោះផងដែរ។

        នាថ្ងៃទី៥ ខែវិច្ឆិកា អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី Hua Chunying បានរិះគន់ បទដាក់ទណ្ឌកម្មថ្មីរបស់អាមេរិកតម្រង់ទៅលើវិស័យ ប្រេងឧស្ម័ននិងហិរញ្ញវត្ថុរបស់អ៊ីរ៉ង់ ព្រមទាំងសន្យាថា ចិននឹងបន្តសកម្មភាព ផ្លាស់ប្ដូរពាណិជ្ជកម្មជាមួយប្រទេសសាធារណៈរដ្ឋអ៊ីស្លាមនេះ។

        ក្នុងប្រតិកម្មទៅវិញ នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu បានស្វាគមន៍ការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump  ដោយដាក់ទណ្ឌកម្មឡើងវិញទៅលើតេអេរ៉ង់។ លោកចាត់ទុកថា ការសម្រេចចិត្តខាងលើរបស់វ៉ាស៊ីនតោនគឺមានលក្ខណៈសំខាន់ ម៉ឺងម៉ាត់ ព្រម ទាំងរួមចំណែកចំពោះសន្តិភាព ស្ថិរភាពនិងសន្តិសុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ