សហគមន៍អន្តរជាតិបន្តអំពាវនាវឲ្យបន្ធូរបន្ថយភាពតានតឹងនៅតំបន់ហ្គាស្សា

(VOVWORLD) - ក្នុងបរិបទដែលជម្លោះរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីនមិនទាន់មានសញ្ញាថយចុះកំដៅនោះ ប្រទេសជា ច្រើនបានឡើងសម្លេងដាស់តឿនឲ្យបញ្ឈប់ភាពតានតឹងនៅតំបន់នេះ។ 

សហគមន៍អន្តរជាតិបន្តអំពាវនាវឲ្យបន្ធូរបន្ថយភាពតានតឹងនៅតំបន់ហ្គាស្សា - ảnh 1ផ្ទះលំនៅត្រូវបំផ្លិចបំផ្លាញដោយការវាយប្រហារតាមជើងអាកាសរបស់អ៊ីស្រាអែលទៅលើទីក្រុង Khan Younis តំបន់ហ្គាស្សា។ (រូបថត៖ CNA/VNA)
នាថ្ងៃទី១៧ ខែឧសភា ក្រសួងការបរទេសអ៊ីរ៉ង់បានចេញសេចក្ដីថ្លែងការណ៍ ដែលដាស់តឿនឲ្យ សហគមន៍អន្តរជាតិជួយរាំងស្កាត់អ៊ីស្រាអែលធ្វើការវាយប្រហារទៅលើជនប៉ាឡេស្ទីន; អំពាវនាវឲ្យអង្គការមានទំនួលខុសត្រូវនានាដូចជា អង្គការសហប្រតិបត្តិការឥស្លាម (OIC) និងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិត្រូវការមានសកម្មភាពប្រកប ដោយប្រសិទ្ធភាពសំដៅទប់ស្កាត់ការកើនឡើងនៃភាពតានតឹងហើយការពារសិទ្ធិរបស់ ជនប៉ាឡេស្ទីន ព្រមទាំងបញ្ជាក់ពីការគាំទ្រចំពោះប្រជាជនប៉ាឡេស្ទីនផងដែរ។
ក្នុងសារមួយដែលត្រូវបានបង្ហោះលើបណ្ដាញសង្គម Facebook ប្រធានាធិបតី អេហ្ស៊ីបលោក Abdel Fattah al-Sisi បានសង្កត់ធ្ងន់ថា អ៊ីស្រាអែលនិងប៉ាឡេស្ទីន ចាំបាច់ត្រូវ “ស្ដារសន្តិភាពឡើងវិញនិងបញ្ឈប់អំពើហឹង្សាភ្លាមមួយរំពិច” នៅពេល ដែលជម្លោះក្នុងអំឡុងមួយសប្ដាហ៍កន្លងមក បានបណ្ដាលឲ្យមនុស្សជាង២០០នាក់ ស្លាប់។ លោកប្រធានាធិបតីរូបនេះឲ្យដឹងថែមទៀតថា អេហ្ស៊ីបបាននិងកំពុងខិតខំប្រឹង ប្រែងចូលរួមចំណែកក្នុងការបញ្ឈប់ជម្លោះ ព្រមទាំងសង្ឃឹមថា ស្ថានភាពហឹង្សានឹង បញ្ចប់យ៉ាងឆាប់ៗ។
ក្នុងបម្រែបម្រួលពាក់ព័ន្ធមួយទៀត កម្មវិធីស្បៀងអាហារអង្គការសហប្រជាជាតិ (WFP) កំពុងផ្ដល់ជំនួយជាបន្ទាន់ជូនមនុស្សចំនួនជាង៥១ពាន់នាក់នៅភាគខាងជើង តំបន់ហ្គាស្សា ហើយអំពាវនាវឲ្យរ៉ៃអង្គាសថវិកាចំនួន៤៦លានដុល្លាអាមេរិកសម្រាប់ ប្រតិបត្តិការក្នុងតំបន់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ